CamNews

ប្លែកៗ 

ព្រោះតែរូបរាងធាត់ អាក្រក់ ធ្វើឲ្យអ្នកបម្រើ​លើយន្តហោះ៤០០នាក់ ត្រូវបដិសេធ​មិនឲ្យ​ឈរជើង លើយន្តហោះ

(រុស្ស៊ី)៖ អ្នកបម្រើលើយន្តហោះ Aeroflot ជាច្រើននាក់បានសរសេរ លិខិតទៅកាន់លោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដើម្បីប្តឹងថាពួកគេត្រូវបាន ហាមមិនឲ្យធ្វើដំណើរតាម ជើងយន្តហោះអន្តរជាតិ ដោយសារតែខ្លួនធាត់ មិនស្អាត និងចាស់ពេក។

អ្នកបម្រើលើយន្តហោះប្រមាណ៤០០នាក់និយាយថា ពួកគេត្រូវហាមមិនឲ្យបម្រើ ការតាមជើងយន្តហោះអន្តរជាតិ ទេដោយអនុញ្ញាតត្រឹមតែជើងហោះហើរ ក្នុងស្រុកប៉ុណ្ណោះដោយសារហេតុផលមើល លើរូបរាងព្រោះក្រុមហ៊ុនអនុវត្ត គោលនយោបាយថ្មីឲ្យតែយុវវ័យ និងអ្នកដំណើរស្អាតទើបអាច ជិះយន្តហោះអន្តរជាតិ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានអ្នកនាំពាក្យ Aeroflot បដិសេធដោយនិយាយគ្មានការ ដាក់ចេញឲ្យអនុវត្តគោលនយោបាយ បែបនេះទេ។

Yevgenia Magurina អ្នកបម្រើលើយន្តហោះអស់ រយៈពេល១៥ឆ្នាំ ហើយនិយាយថា អ្នកបម្រើការិយាល័យន្តហោះអន្តរ ជាតិអនុញ្ញាតឲ្យតែអ្នកបម្រើក្មេង និងស្អាតប៉ុណ្ណោះហើយនាងក៏ ដាក់ពាក្យទៅបម្រើការលើ យន្តហោះក្នុងស្រុកវិញព្រោះនាង មិនស្គមគ្រប់គ្រាន់ ចំណែកអ្នកខ្លះក៏ព្យាយាមសម្រក ខ្លួនឯងព្រោះតែចង់បម្រើការនៅ លើជើងហោះហើរអន្តរជាតិ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unt news