CamNews

ភាពយន្ត 

ដំណើរផ្សងព្រេងគ្មានទីបញ្ចប់របស់ ម៉ៅឃ្លី វិលត្រលប់មកកាន់រោងភាពយន្តសារជាថ្មី (Trailer Inside)

តើអ្នកនៅចាំពីភាពយន្តតុកត្តា ម៉ៅឃ្លី កាលពីនៅវ័យកុមារដែរទេ? ម៉ៅឃ្លី ដែលមានចំណងជើងពិតប្រាកដហៅថា The Jungle Book គឺជាគំនូរជីវចលរបស់ផលិតកម្ម Walt Disney ដែលត្រូវបានចាក់បញ្ចាំងកាលពីឆ្នាំ ១៩៦៧។ The Jungle Book ដកស្រង់ពីរឿងនិទានគ្មានភាគបញ្ចប់របស់ Rudyard Kipling ដែលនិយាយអំពីដំណើរផ្សងព្រេងរបស់ក្មេងប្រុស ម៉ៅឃ្លី ដែលត្រូវបានចិញ្ចឹមដោយក្រុមគ្រួសារចចក និងមានមិត្តភក្តិជាសត្វខ្លាឃ្មុំឈ្មោះ Baloo។ រឿងនេះផងដែរ​ គឺជាស្នាដៃចុងក្រោយដែលផលិតដោយស្ថាបនិករបស់ផលិតកម្មគឺលោក Walt Disney មុនពេលដែលគាត់លាចាកលោកផុតទៅ។ ហើយក្រោយមក​ ផលិតកម្ម Walt Disney បានធ្វើការប្រកាសពីការផលិតខ្សែភាពយន្ត The Jungle Book សារជាថ្មីដែលលើកនេះផងដែរ ភាពយន្តនេះនឹងផលិតជាភាពយន្តដែលមានសកម្មភាពស្តែង មិនមែនជាគំនូរជីវចលទៀតនោះទេ។

អ្នកដឹកនាំរឿង Jon Favreau ដែលធ្លាប់ជាអ្នកដឹកនាំរឿង Iron Man ទាំង៣វគ្គ នឹងជាអ្នកដឹកនាំរឿង The Jungle Book ថ្មីនេះរបស់ផលិតកម្ម Walt Disney​​។ ជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរួចមកហើយ ខ្សែភាពយន្ត​ The Jungle Book នឹងមានចូលរួមបញ្ចូលសម្លេងលើតួអង្គសត្វពីតារាហូទ្បីវូដល្បីឈ្មោះជាច្រើន ដូចជា Scarlett Johansson បញ្ចូលសម្លេងអោយតួអង្គដែលជាសត្វពស់ឈ្មោះ Kaa តួអង្គខ្លារខិន Shere Khan បញ្ចូលសម្លេងដោយ Idris Elba តួអង្គខ្លាឃ្មុំ Baloo បញ្ចូលសម្លេងដោយ Bill Murray តួអង្គស្តេចស្វា King Louie បញ្ចូលសម្លេងដោយ Christopher Walken តួអង្គ Bagheera បញ្ចូលសម្លេងដោយ Ben Kingsley និង Neel Sethi សម្តែងជាតួអង្គ ម៉ៅឃ្លី។



Jon Favreau បានបង្ហើបអោយដឹងផងដែរថា សកម្មភាពនិយាយរបស់តួអង្គសត្វនៅក្នុងខ្សែភាពយន្ត The Jungle Book លើកនេះនឹងបង្កើតទ្បើងដោយយកតាមអាកប្បកិរិយារបស់សត្វពិតប្រាកដដោយប្រើប្រាស់បច្ចេកវិទ្យាចាប់រូបភាព VFX។ ចំណែកឯរូបភាពទៀតសោត ត្រូវបានផ្តិតយកពីព្រៃជ្រៅមួយកន្លែងដែលឋិតនៅក្នុងប្រទេសឥណ្ឌា ដើម្បីអោយសាកសមទៅនឹងទិដ្ឋភាពរបស់ភាពយន្ត។ 

ទស្សនា Trailer នៅទីនេះ



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។




Tags: Westec Movie Midnight Special Legend THE JUNGLE BOOK