CamNews

ជីវិត និងការងារ 

និស្សិតដែលត្រូវបណ្ដេញពីសាលា ក្លាយជាសេដ្ឋី ដោយសារធ្វើតាមអ្នកមាន

សម្លេងនិយាយភាសាអង់គ្លេសមិនបានល្អ រូបរាង និងឥរិយាបទដូចទៅនឹងគ្រូបង្រៀន ប៉ុន្ដែ Bellum
Tan គឺជាអ្នកវិនិយោគលំដាប់កំពូលរបស់សឹង្ហបុរី។

លោក Bellum Tan ធ្លាប់បានថ្លែងថា “មនុស្សជាច្រើន មានចម្ងល់ថា ហេតុអ្វីបានជាខ្ញុំនិយាយភាសា
អង់គ្លេស មិនបានល្អដូចទៅនិយាយអ្នកជំនួញ ឬវាគ្មិនជនជាតិសឹង្ហបុរីដទៃទៀត។ ខ្ញុំមិនអាចនឹង
បង្រៀនអ្នករាល់គ្នាអំពីវេយ្យាករណ៍អង់គ្លេស ប៉ុន្ដែ ខ្ញុំប្រាកដថា ខ្ញុំអាចបង្រៀនអ្នករាល់គ្នាអំពីវិធីរក
ប្រាក់”។

ចាប់ពីអាយុ ៩ឆ្នាំ ក្រោយពីម៉ោងសិក្សា Bellum Tan តែងជួយធ្វើការផ្ទះ ពិសេសគឺការបេះផ្លែឈើ
ក្នុងចំការរបស់ខ្លួន និងយកវាទៅដើរលក់គ្រប់កន្លែងក្នុងតំបន់។ មកដល់ឆ្នាំសិក្សាទីពីរនេះមហាវិទ្យា
ល័យ Bellum Tan ត្រូវគេដេញចេញពីសាលា ដោយសារតែលទ្ធផលនៃការសិក្សាមិនបានល្អ ក្នុង
នោះ មូលហេតុចម្បងគឺបណ្ដាលមកពីការធ្វើការដើម្បីរកប្រាក់បន្ថែម។ ប៉ុន្ដែ Bellum Tan មិនអស់
សង្ឃឹម ហើយនៅតែហ៊ានដាក់ពាក្យសុំការងារធ្វើ។ ពេលសម្ភាស Bellum Tan មិនបានសួរអំពីប្រាក់
ខែ ឬអត្ថប្រយោជន៍អំពីក្រុមហ៊ុននោះទេ តែគាត់បែរជាសួរថា “ម្ចាស់ក្រុមហ៊ុននេះ មានប្រាក់ប៉ុន្មាន”
ទៅវិញ។ ពេលនោះ អ្នកសម្ភាស ភ្ញាក់ផ្អើលជាខ្លាំង ហើយសួរត្រឡប់វិញ “ហេតុអីលោកមិនសួរខ្ញុំ
អំពីប្រាក់ខែ?”។

Bellum Tan តបវិញថា “ព្រោះថា ៥ឆ្នាំក្រោយ ខ្ញុំចង់មានទ្រព្យដូចថៅកែរបស់លោក”។ ជាលទ្ធផល
កម្លោះនេះ ទទួលបានការយល់ព្រម ឱ្យចូលធ្វើការ។

ពេលបំពេញការងារជាអ្នកត្រួតពិនិត្យ លោក Bellum Tan តែងតែមានទំនាក់ទំនងល្អជាមួយអតិថិ
ជន។ គាត់យល់ថា មិនមែនមនុស្សចំនួនប៉ុន្មាននាក់ ដែលអ្នកស្គាល់នោះទេ តែមនុស្សប៉ុន្មាននាក់
ដែលស្គាល់អ្នក ទើបជាការសំខាន់។ លោក Bellum Tan តែងព្យាយាមដោះស្រាយបញ្ហាទាំងអស់
ជៀសវាងរំខានដល់ថៅកែរបស់ខ្លួន។ ព្រោះថា ពេលនោះ លោក Bellum Tan មានគម្រោងថា នឹង
ក្លាយជាម្ចាស់ក្រុមហ៊ុនមួយ នៅ ៥ឆ្នាំខាងមុខ ដូច្នេះ គាត់យកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន
ហើយអតិថិជន ក៏មើលមកលោក ដូចជាថៅកែម្នាក់។

ទន្ទឹមនឹងការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន លោក Bellum Tan ថែមទាំងស្ម័គចិត្តបំពេញ
រាល់ការងារក្នុងក្រុមហ៊ុន ចាប់ពីលក់ទំនិញ រចនា រហូតដល់រក្សាការពារ។ល។ មិនយូរប៉ុន្មាន
លោក បានក្លាយជាមនុស្សពូកែបំផុត ដែលអាចធ្វើការងារទាំងអស់របស់ក្រុមហ៊ុន។ លោក Bellum
Tan ថ្លែងថា “ថ្វីបើខ្ញុំរៀនមិនបានពូកែនៅសាលា តែគម្រោងរបស់ខ្ញុំ គឺធ្វើការដើម្បីទទួលចំណេះ
អំពីក្រុមហ៊ុន។ ព្រោះថា ពេលធ្វើការឱ្យគេ រាល់ប្រាក់ចំណាយ គឺជាបន្ទុករបស់ថៅកែ ប៉ុន្ដែ នៅ
ពេលដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួន យើងដាច់ខាត មិនត្រូវឱ្យមានកំហុស ដោយសារយើងនឹងត្រូវ
ចំណាយប្រាក់ទៅលើបញ្ហាទាំងនោះ”។

ជាមួយនឹងទឹកប្រាក់ ១០០០ដុល្លារអាមេរិក រួមនឹងទំនាក់ទំនងដែលមានស្រាប់ លោក Bellum Tan
បានបើកក្រុមហ៊ុនមួយ ជំនាញខាងសាងសង់ប្រព័ន្ធនានាឱ្យបណ្ដាសំណង់អណ្ដូងប្រេង។ ឆ្នាំ
១៩៩២ លោក Bellum Tan មានឱកាសចូលរួមសិក្ខាសាលារបស់ Robert Kiyosaki ។ នៅទីនោះ
សំនួរដែល លោក Bellum Tan លើកឡើង បានប្ដូរផ្លាស់ជីវិតរបស់លោក ៖ “កិច្ចការពិតរបស់អ្នក
ជំនួញម្នាក់ គឺជាអ្វី?” ព្រោះថា លោក Bellum Tan យល់ឃើញថា ការធ្វើការងារដោយការព្យាយាម
គឺមិនទាន់គ្រប់គ្រាន់។ កន្លងមកនោះ លោក ធ្វើការ ១៨ម៉ោង ក្នុងមួយថ្ងៃ ហើយលោកក៏ត្រូវដោះ
ស្រាយគ្រប់បញ្ហារបស់ក្រុមហ៊ុន ដូច្នេះ លោកហាក់ដូចជាអ្នកជំនួយការរបស់បុគ្គលិក។

ចុងក្រោយ លោក Bellum Tan ក៏រកឃើញអាថ៌កំបាំងដើម្បីដំណើរការក្រុមហ៊ុន ដោយប្រើប្រព័ន្ធ ដែលអាចមានពេលវេលាច្រើនសម្រាប់ពង្រីកក្រុមហ៊ុន។ ក្រៅពីនេះ លោក ក៏ថែមទាំងស្វែងយល់
ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការវិនិយោគ តាមរយៈការគ្រប់គ្រងក្រុមហ៊ុន វិនិយោគទៅ
លើអចលនទ្រព្យ។ល។ ពិសេសជាងនេះ ការចាប់ដៃរកស៊ីជាមួយវាគ្មិន Robert Kiyosaki ដែលជា
គ្រូរបស់ខ្លួន បានជួយឱ្យលោក ទទួលបានរាប់លានដុល្លារអាមេរិក ដូចជាការវិនិយោគទុនទៅលើ
បណ្ដាក្រុមហ៊ុនថ្មី ការវិនិយោគទៅលើក្រុមហ៊ុនស្វែងរកប្រភពធនធានធម្មជាតិ ក្នុងនោះ មាន​ករណីរកឃើញអណ្ដូងរ៉ែមាសធំបំផុតនៅប្រទេសចិន ។ល។

លោក Bellum Tan ថ្លែងថា ៖ “ដោយគ្រាន់តែវិនិយោគ និងធ្វើតាមវិធីដែលអ្នកមានបានធ្វើ អ្នកនឹង
រកឃើញផ្លូវកាត់ ដើម្បីទៅដល់ចំនុចជោគជ័យ។ ចាប់តាំងពីឆ្នាំ ១៩៩៣ ដល់ ១៩៩៥ ខ្ញុំបានទិញ
អចលនទ្រព្យចំនួន ៨កន្លែង និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ២។ ឆ្នាំ ១៩៩៦ លោកគ្រូ Robert
បានប្រាប់ថា អចលនទ្រព្យ កំពុងស្ថិតក្នុងស្ថានភាពជាប៉ោងប៉ោង ដែលជិតនឹងផ្ទុះបែក។ ជាក់ស្ដែង
ពេលនោះ ទីផ្សារអចលនទ្រព្យ មានសញ្ញាអាក្រក់ ដូច្នេះ ឆ្នាំ ១៩៩៧ ខ្ញុំក៏លក់ចេញមួយចំនួនធំ។
ក្រោយមក លោក Robert បានផ្ដល់យោបល់ថា គួរតែវិនិយោគទៅលើមាស។ ខ្ញុំបានទិញមាស
ដែលមានតម្លៃ ២៧០ដុល្លារអាមេរិក ក្នុងមួយអោន ហើយដល់ឆ្នាំ ២០០២ មាសបានឡើងថ្លៃដល់
ជាង ៥០០ដុល្លារ ទើបខ្ញុំបានចំណេញច្រើន”។

អ្នកវិនិយោគភាគច្រើន មិនវិនិយោគទៅលើអ្វីដែលនាំមកនូវចំណេញក្រោម ៣០% ក្នុងមួយឆ្នាំ
ចំណែកលោក Bellum វិញ គាត់មិនវិនិយោគទៅលើអ្វីដែលនាំមកចំណេញក្រោយ ១០០% ក្នុង
មួយឆ្នាំ ដោយគាត់វិនិយោគទៅលើអ្វីដែលមានចំណេញ ១០% ក្នុងមួយខែ។ លោក Bellum ចែក
រំលែកថា មានកិច្ចការចំនួន ២ ដែលត្រូវធ្វើ រាល់ពេលទទួលបានចំណេញប្រចាំខែ នោះគឺ ដក
១០% សម្រាប់ថ្លៃឈ្នួលរបស់ខ្លួន ហើយ ១០% ទៀត សម្រាប់ធ្វើបុណ្យ។

មហាសេដ្ឋី Robert Kiyosaki គឺ​ជា​វាគ្មិន​ ជា​គ្រូ​ម្នាក់​របស់ លោក Bellum ហើយ​ក៏​ជា​ម្ចាស់​សៀវ​ភៅ
"ឱពុក​អ្នក​មាន និង​ឱពុក​អ្នក​ក្រ"

លោក Bellum បន្តថា “កាលពីឆ្នាំទៅ ពេលខ្សែភាពយន្ដ Iron Man ជិតនឹងចាប់បញ្ចាំង ខ្ញុំបានសួរ
បុគ្គលិករបស់ខ្ញុំថា តើអ្នកនឹងធ្វើអ្វីខ្លះ នៅចំពោះមុខព្រឹត្តិការណ៍នោះ។ អ្នកខ្លះឆ្លើយថា វាប្រាកដ
ជាល្អមើល ពួកគេនឹងទិញសំបុត្រចូលទស្សនា។ ចំណែកអ្នកដែលមានឈាមជាអ្នកជំនួញ ឆ្លើយ
ថា ពួកគេនឹងថតយករឿងនោះ ហើយចម្លងដាក់ថាស សម្រាប់លក់។ ចំណែកខ្ញុំ ដែលជាអ្នកជំនួញ
ម្នាក់ ដូច្នេះ ខ្ញុំចាប់ផ្ដើមស្វែងរកក្រុមហ៊ុន Walt Disney ដែលផលិតខ្សែភាពយន្ដនោះ។ មុនពេល
ខ្សែភាពយន្ដចាប់ផ្ដើមបញ្ចាំង ខ្ញុំបានទិញភាគហ៊ុនរបស់ផលិតកម្មនោះ ហើយក្រោយពីបានបញ្ចាំង
ភាគហ៊ុនរបស់ផលិតកម្ម បានឡើងដល់ ៧ដុល្លារក្នុង ១ហ៊ុន”៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ richdadasia


Tags: Singapore Bellum Tan សេដ្ឋី អ្នកមាន