CamNews

តន្រ្តី 

តារាចម្រៀង Landy Wen ដួលប៉ះនឹងដងកាមេរ៉ា ពេលចុះពីឆាកតន្រ្តី ដេរ៩ថ្នេរ

តៃប៉ិ៖ ក្នុងពេលឡើងសម្តែង នៅចិន តារាចម្រៀងតៃវ៉ាន់ ដ៏ល្បីល្បាញ នាង Landy Wen បានដួលប៉ះ នឹងដងកាមេរ៉ា ធ្វើឲ្យថ្ពាល់របស់នាង មានរបួស ត្រូវដេរ៩ថ្នេរ ។ ក្នុងព្រឹត្តិការណ៍ប្រកួតរាំ Dancing with the Stars របស់ទូរទស្សន៍ចិន នៅថ្ងៃទី១៨ ខែមករា ដែលចូលរួមដោយ តារាល្បីៗ ជាច្រើននាក់នោះ តារាវ័យ៣៥ឆ្នាំ នាង Landy Wen បានរងគ្រោះថ្នាក់ ធ្វើឲ្យមានភាពអាម៉ាស់ ដោយនៅថ្ពាល់ ខាងឆ្វេងរបស់នាង មានរបួសដាច់ រយះចេញឈាម ។

តារាសម្តែង Landy Wen ដែលមានមុខប្រឡាក់ឈាម ភ្លាមៗនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នឹងត្រូវដេរ៩ថ្នេរ លើថ្ពាល់ខាងឆ្វេង របស់នាង ។ នៅថ្ងៃទី១៩ពេលធ្វើដំណើរ ត្រឡប់ទៅតៃវ៉ាន់វិញនោះ Wen បាននិយាយថា នាងមិនមានការភ័យខ្លាច និងបារម្ភចំពោះ របួសថ្ពាល់នេះទេ ស្នាមនេះបានបង្ហាញពី ភាពក្លាហាន របស់នាងទៅវិញទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Taiwan Int news Unt news Breaking news Hot news Asia