CamNews

យន្តហោះ 

វីដេអូ៖ ផ្កាយហោះ ហុយដីទ្រលោម!

 
អាមេរិក៖ តាមការអោយដឹងរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ បានអោយដឹងថា ដោយសារមានការលំបាកក្នុងការធ្វើដំណើរ តាម
បណ្ដោយវាលខ្សាច់ដ៏សែនឆ្ងាយ ជាពិសេស គឺនៅពេលមានសឹកសង្គ្រាម ទើបក្រុមអ្នកវិទ្យា
សាស្រ្ដ បានកែច្នៃនូវថាសហោះមួយ ដែលមានរាងដូចផ្កាយ ហើយអាចធ្វើដំណើរតាមវាល
ខ្សាច់បានយ៉ាងងាយស្រួល និងសុវត្ថិភាពទៀតផង។


តាមការអោយដឹងពីលោក Jedi វិស្វករផលិតថាសនេះ បានអោយដឹងថា ថាសនេះមិនត្រឹម
តែអាចធ្វើដំណើរ​ក្នុងវាលខ្សាច់បានយ៉ាងសុវត្ថិភាពនោះទេ​ តែវាមានឥទ្ធិពលណាស់ ក្នុង
ការប្រយុទ្ធ និងការគេចខ្លួនពីខ្មាំងសត្រូវ។


លោក Jedi បានបន្ដថា ថាសហោះនេះគឺមានកម្ពស់ ១៥ feet ហើយអាចធ្វើដំណើរបាន
ល្បឿន ៣០​ miles ក្នុងមួយម៉ោង។ នេះជាវីដេក្លីប ដែលបង្ហាញពីឥទ្ធិពលនៃថាសហោះនេះ
សូមចុចដើម្បីមើល៕

 

 

ដោយ៖ សីហា
ប្រភព៖ dailymail


Tags: vehicle star wars usa