តាកែវ៖ ម្សិលមិញនេះ សិល្បករ សិល្បការិនី ក្មេងចាស់ប្រុសស្រីស្រស់ស្អាត បានប្រជុំជើងគ្នា ជាច្រើន រាប់រយនាក់ថត MV ឲ្យផលិតកម្មថោន យ៉ាងកគ្រឹកកគ្រេង ផ្អើលអស់ប្រជាជន និងសិស្សសាលា នៅម្តុំរមនីយដ្ឋានទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំត្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។ ក្នុងឱកាសថត MV របស់ផលិតកម្មថោន នេះដែរ គេសង្កេតឃើញថា មានសិល្បករសិល្បការិនី ក្មេងចាស់មកចូលរួមជា បន្តបន្ទាប់ តាំងពីព្រឹក រហូតដល់ពេលល្ងាច និងមានប្រជាជន និងសិស្សសាលា ចោមរោមមើលយ៉ាងច្រើនកុះករ ។
បើតាមតំណាងរបស់ផលិតកម្ម ថោន បានរៀបរាប់ឲ្យគេហទំព័រ LookingTODAY ដឹងថា ក្នុងថ្ងៃនេះ ផលិតកម្មថោន បានរៀបចំថតបទចម្រៀង ចំនួន ៤០បទ ថត ដើម្បីត្រៀមចូលឆ្នាំខ្មែរ ខាងមុខ តែមកទល់ម៉ោន៥ល្ងាចនេះ ទើបតែថតបានចំនួន ជាងដប់បទ តែប៉ុណ្ណោះ។ ដូច្នេះប្រហែលជាអាចថត រហូតដល់ពេល យប់ទើបចប់ទាំងអស់ ។ ចង់ដឹងថា មានតារាសម្តែង ប្រុសស្រីណាខ្លះ លេចមុខក្នុងកម្មវិធីថត MV របស់ផលិតកម្មថោន
សូមទស្សនារូបភាពជាមួយគេហទំព័រ LookingTODAY ទាំងអស់គ្នា៖
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល