CamNews

ទូរស័ព្ទ 

វីដេអូស្ដីពី iPhone 6 បង្ហាញខ្លួន លើអ៊ីនធឺរណែត

ដើម្បីជួយឱ្យអ្នកប្រើប្រាស់ និងសាធារណជន អាចស្រមៃឃើញជាក់ច្បាស់នឹងភ្នែក នូវកំណែ
iPhone 6 លោក Nicolas Doretti បានប្រមូលទិន្នន័យ និងព័ត៌មានចចាមអារ៉ាមទាំងឡាយ ហើយ
បង្កើតបានជាវីដេអូដ៏ជាក់ស្ដែងមួយ ស្ដីអំពីម៉ូដែល iPhone របស់ Apple ដែលនឹងបង្ហាញខ្លួនក្នុង
ពេលឆាប់ៗខាងមុខ។

រហូតមកដល់ពេលនេះ ភាគីខាង Apple មិនទាន់បានប្រកាស ឬបង្ហើបឱ្យដឹងអំពីថ្ងៃបង្ហាញ
វត្តមានរបស់ iPhone 6 នៅឡើយ ប៉ុន្ដែ ដំណឹងចចាមអារ៉ាមទាក់ទិននឹងរចនារូបរាង ក៏ដូចជា
អេក្រង់ និងមុខងារផ្សេងៗជាដើម ត្រូវបានគេចុះផ្សាយជាបន្តបន្ទាប់ នៅលើបណ្ដាញសារព័ត៌
មាន។ ដូច្នេះ ដើម្បីជួយឱ្យអ្នកគាំទ្រ iPhone អាចមើលឃើញច្បាស់ និងគ្រប់ជ្រុងជ្រោយនៃរូប
រាង និងគ្រឿងម៉ាស៊ីនរបស់ស្មាតហ្វូននេះ អ្នកឯកទេសផ្នែករចនា ជនជាតិបារាំងម្នាក់ គឺលោក
Nicolas Doretti បានបង្កើត និងបង្ហោះវីដេអូមួយដ៏អស្ចារ្យ បង្ហាញពីម៉ូដែលស្មាតហ្វូនជំនាន់ថ្មី
បំផុតរបស់ Apple ។

ទោះជាយ៉ាងណាក៏ដោយ iPhone 6 ក្នុងវីដេអូ ដែលបង្កើតឡើងដោយការប្រមូលព័ត៌មាន និង
រូបភាពបែកធ្លាយ ក៏ដូចជាដំណឹងចចាមអារ៉ាមនាពេលកន្លងមក គឺគេមិនអាចប្រាកដថា នឹងជា
ម៉ូដែល flag-ship ដែលនឹងត្រូវបាន Apple ឧទ្ទេសនាម នៅ California នាពេលខាងមុខនោះ
ទេ។ ប៉ុន្ដែ វីដេអូនេះ ក៏មានប្រយោជន៍ច្រើន ជួយឱ្យអ្នកគាំទ្រមួយចំនួនរបស់ iPhone មានការ
សម្បាយចិត្ត ដោយបានឆ្លើយតបមួយផ្នែកធំនៃការចង់ដឹង ចង់ឃើញរបស់ពួកគេ។

ដើម្បីឃើញច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Geeky-gadgets


Tags: iPhone 6 Rumors Video Nicolas Doretti