CamNews

ថេបប្ល៊ែត 

Concept iPad Pro 13 inch បញ្ជាអ្វីៗទាំងអស់ តាមរយះភ្នែក (Video inside)

នៅក្នុងក្តីស្រមៃរបស់ក្រុម SET Solution, iPad Pro 13 inch នឹងប្រើប្រាស់នូវបច្ចេកវិទ្យា ស្គែនក្រសែ ភ្នែក ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបញ្ជានូវគ្រប់រឿង អ្វីទាំងអស់នៅលើ Tablet Apple តាម រយះភ្នែក។

ជាក់ស្តែង នេះគឺជារឿងមួយដែលលំបាក ក្នុងការក្លាយជាការពិត ក្នុងរយះពេលខាងមុខ ឆាប់ៗនេះ ណាស់។ ប៉ុន្តែបើសិនជាមាន ក៏វានឹងធ្វើយើងមនុស្សយើង កាន់តែមានភាពខ្ជិលច្រអូស ច្រើនជាង មុន ថែមទៀត។

ទន្ទឹមនឹងនោះ គំរូ iPad Pro 13 inch របស់ SET Solution មាន frame ព័ទ្ធអេក្រង់ដ៏ស្តើង ប៊ូតុង Home មានបំពាក់នូវ Sensor ស្កែនក្រយៅដៃ ហើយកាមេរ៉ាក្រោយ មានអំពូល flash LED ពីរដូចទៅនឹង iPhone 5S ដែរ។

បើតាមប្រភពព័ត៌មានចចាមអារាម កាលពីពេលថ្មីៗនេះ នៅក្នុងឆ្នាំ ២០១៤ នេះ Apple នឹងធ្វើការ បង្ហាញណែនាំនូវ iPad Pro 12,9 inch រួមពេលជាមួយនឹង iPad 6 និង iPad mini ជំនាន់ទី៣៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: concept iPad Pro 13 inch control by eye Apple SET Solution Hightech