CamNews

តារា 

Chris Brown ចែកផ្លូវពីមិត្តស្រីថ្មី ព្រោះរំឭកដល់​ Rihanna ឬ?

តារាបរទេស​ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស Spy ដែលបានចេញ
ផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា Chris Brown បានចែកផ្លូវជាមួយនឹងមិត្តស្រី
បច្ចុប្បន្នរបស់ខ្លួនហើយ គឺនាង Karrueche Tran ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក Chris Brown ត្រូវបានរកអោយឃើញថា ក៏ធ្លាប់បានមានទំ
នាក់ទំនងស្នេហាជាមួយនឹងអតីតសង្សារចាស់  គឺតារាចម្រៀងស្រីល្បីឈ្មោះ នាង  Rihanna ​ តែ
នាងប៉ុន្មានខែចុងក្រោយនេះពួកគេក៏បានចែកផ្លូវគ្នាផងដែរ ស្របពេលដែលភាពរកាំរកូសតែងតែ
កើតមានជាញឹកញយ។

តែទោះជាពួកគេទាំងពីរនាក់បានចែកផ្លូវនឹងគ្នាក៏ពិតមែន តែចិត្តរបស់ពួកគេនៅតែរលឹកឃើញគ្នា
ជានិច្ច ខណៈពេលដែលវាគឺជាការលើកឡើងពីប្រភពសារព័ត៌មានផ្សេងៗ បន្ទាប់ពីពួកគេត្រូវបាន
អ្នកកាសែត  តាមប្រមាញ់បាននូវរូបថត   ដែលពួកគេបានអង្គុយជិតគ្នា   ក្នុងអំឡុងកម្មវិធីសម្តែង
Concert កាលពីយប់ថ្ងៃពុធ ទី០៣ ម្សិលមិញនេះ នា ទីក្រុងញ៉ូវយ៉ក៕

ដោយ ៖ ពិសី
ប្រភព ៖ Spy


Tags: international news strange entertainment