CamNews

ប្លែកៗ 

កូនង៉ែតម្នាក់ បានល្បីឈ្មោះទាំងមិនទាន់ចាប់កំណើត ដោយស្ទីលលើកមេដៃ នៅក្នុងផ្ទៃម្តាយ

ត្រូវបានចែករំលែក នៅលើគេហទំព័រ Reddit រូបភាពកូនង៉ែតក្នុងផ្ទៃ លើកមេដៃដ៏គួរឲ្យអស់សំណើច ម្នាក់ ដែលបានបង្ហោះចែករំលែកដោយសមាជិកម្នាក់ មានឈ្មោះថា Adam អាយុ២៥ឆ្នាំ បានធ្វើឲ្យ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើននាក់ មិនអាចលាក់បាននូវអារម្មណ៍ចូលចិត្តរបស់ខ្លួន និងបាននាំ គ្នាបញ្ចេញនូវមតិយោបល់កំប្លែងៗ ជាច្រើនផងដែរ។

បើទោះបីជាមិនទាន់ចាប់កំណើតលើផែនដីនេះ នៅឡើយ ប៉ុន្តែកូនង៉ែតម្នាក់នេះ បានចាប់ផ្តើមល្បី ឈ្មោះពាសពេញពិភពលោក ជាក់ស្តែងបន្ទាប់ពីរូបភាពពិនិត្យផ្ទៃពោះ ឃើញកូនង៉ែតលើកមេដៃដាក់ គ្រូពេទ្យ ដ៏គួរឲ្យចង់សើចនេះ ត្រូវបានឪពុករបស់គេបង្ហោះលើអ៊ីនធឺណេតមក គេទទួលបានការចុច ចូលទស្សនាចំនួនជាង ២លានដងហើយ។

លោក Adam ឪពុករបស់កូនង៉ែតដ៏គួរឲ្យមោទនភាពនេះ បានឲ្យដឹងថា គាត់នៅមិនទាន់បានដឹងពី ភេទនៃកូនរបស់ខ្លួននៅឡើយទេ បើទោះជាទើបត្រូវបានពិនិត្យផ្ទៃពោះនៅថ្ងៃទី ២៧ ខែសីហា កន្លង ទៅថ្មីៗនេះក្តី។ គាត់ក៏បានបង្ហើបឲ្យដឹងបន្ថែមទៀតថា មិត្តស្រី ១០០ឆ្នាំរបស់គាត់ នៅតែមានក្តីសង្ឃឹម ថា នឹងពរពោះកូនភ្លោះ។ បើតាមការរំពឹងទុក កូនង៉ែតនេះនឹងចាប់កំណើត នៅក្នុងខែមករា ឆ្នាំ២០១៥ ខាងមុខនេះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ Reddit, kenh14

Tags: unbelievable strange រឿងប្លែកៗ