CamNews

តារា 

Gayoon និង HyunA ចូលរួមរំលែកទុក្ខអ្នកស្លាប់ ដោយការលុបចោល ពិធីបង្ហាញម៉ូដសំលៀកបំពាក់របស់ពួកគេ

Gayoon និង HyunA បានលុបចោលកាលវិភាគបង្ហាញម៉ូដសំលៀកបំពាក់។ កាលពីថ្ងៃទី ១៧​ តុលា នៅពេលដែលរបងបញ្ចូលខ្យល់ នៅពីក្រោមអ្នកទស្សនា បានរលំ បណ្តាលឲមនុស្ស១៦នាក់បានស្លាប់ និង ១១នាក់ផ្សេងទៀត បានរងរបួសធ្ងន់។




Gayoon និង HyunA នឹងមានវត្តមាន ក្នុងកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ សំរាប់ថ្ងៃទី ១៩ និង ២០ តុលា។ Gayoon នឹងត្រូវឈរនៅមុខផ្ទាំងរូបភាពសំរាប់ Lucky Chouette នៅឯ សណ្ឋាគារ Grand Hyatt Seoul នៅថ្ងែទី ១៩ តុលា រីឯ HyunA វិញ នឹងឈរនៅមុខផ្ទាំងរូបភាពសំរាប់ Stevie J & Yoni P នៅថ្ងៃទី ២០ តុលា។ យ៉ាងណាមិញ បន្ទាប់ពីមានការស្លាប់យ៉ាងអណោចអធមនោះមក តារាចំរៀង ទាំងពីរនាក់ នោះ បានលុបចោល កាលវិភាគរបស់ពួកគេ ដើម្បីបង្ហាញពីសមានចិត្ត ចំពោះអ្នកដែលបាន ទទួល មរណៈភាព នៅក្នុងព្រឹត្តិការណ៏នោះ។

 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  allkpop 

 

 


Tags: Gayoon HyunA kpop 4minute