CamNews

ព័ត៌មានបច្ចេកវិទ្យា 

ខាត់ព្រះចន្ទឱ្យរលោង ដើម្បីឱ្យភ្លឺជាងបច្ចុប្បន្ន ជាគម្រោងអាចធ្វើបាន?

ក្រុមហ៊ុនផលិតគ្រឿងសម្អាងមួយ នៅប្រទេស ស៊ុយអ៊ែត បានលើកឡើងនូវគំនិតដ៏កំពូលមួយ
ដើម្បីជួយកាត់បន្ថយភ្លើងអាគ្គីសនី ដែលប្រើប្រាស់ទៅលើអំពូលភ្លើង នៅតាមដងផ្លូវ នាពេល
យប់ ៖ ខាត់ព្រះចន្ទឱ្យរលោង។


 
ព្រះចន្ទ អាចនឹងត្រូវគេឈូស ខាត់ឱ្យរលោង ដើម្បីចាំងពន្លឺបានខ្លាំងជាងបច្ចុប្បន្ន? – (រូប ៖
ESA)

អគ្គនាយកប្រតិបត្តិ Paul Peros របស់មន្ទីរ Foreo (ស៊ុយអ៊ែត) បានប្រកាសឱ្យដឹងអំពីគំនិតខាង
លើរបស់ខ្លួន ដោយយល់ថា មនុស្សអាចប្រើប្រាស់វត្ថុធាតុដែលមានស្រាប់ នៅលើព្រះចន្ទ ដើម្បី
ធ្វើឱ្យផ្ទៃរបស់វា រលោង    និងភ្លឺជាងបច្ចុប្បន្ន   នេះបើតាមប្រភពព័ត៌មាន នៅលើទំព័រ Space
Reporter ។

គោលដៅនៃគំនិត របស់លោក Paul Peros គឺធ្វើឱ្យព្រះចន្ទ ជះពន្លឺបានច្រើន មកកាន់ផែនដី ជួយបំភ្លឺភាពងងឹតនៃបរិយាកាសនៅពេលយប់ ដើម្បីអាចបន្ថយចំនួនអំពូលភ្លើង នៅតាមដងផ្លូវ
ហើយតាមរយៈនេះ កម្រិតនៃការប្រើប្រាស់ភ្លើងអគ្គីសនី ក៏នឹងថយចុះ និងចុងក្រោយ គម្រោង
នេះ ក៏នឹងកាត់បន្ថយបាននូវការកើនឡើងនៃឧស្ម័នផ្ទះចញ្ចក់ ដែលកំពុងធ្វើឱ្យផែនដីឡើងកំដៅ។

លោក Paul Peros ប្រកាសថា ជាមួយនឹងទឹកប្រាក់ ៥៣លានដុល្លារ សម្រាប់បេសកកម្មស្រាវ
ជ្រាវ និងអភិវឌ្ឍគម្រោង គេនឹងអាចធ្វើបាន ខណៈដែលគេហទំព័ររបស់ក្រុមហ៊ុនគ្រឿងសម្អាង
នេះ បានគ្រោងថា បេសកកម្មឡើងទៅភពព្រះចន្ទដំបូងនឹងអាចត្រូវធ្វើឡើង នៅក្នុងឆ្នាំ ២០២០ ដោយប្រើប្រាស់យានគោចរដោយស្វ័យប្រវត្ត ដែលនឹងត្រូវបានបញ្ជូនឡើងព្រះចន្ទ ទៅតាម
កំណត់ រៀងរាល់ ៣ឆ្នាំម្ដង។

តាមសម្ដីរបស់លោក Paul Peros គេគ្រាន់តែខាត់ និងធ្វើឱ្យផ្ទៃដីលើព្រះចន្ទ បានរលោងត្រឹមតែ
០,១% ក៏នឹងគ្រប់គ្រាន់ដើម្បីទទួលពន្លឺពីព្រះអាទិត្យបាន ៨០% សម្រាប់ចាំងមកកាន់ផែនដី។

តាមទ្រីស្ដី គឺវាយ៉ាងដូច្នេះ ប៉ុន្ដែ ការអនុវត្ត បាន ឬមិនបាន គឺជារឿងផ្សេង ហើយក្រុមអ្នកវិទ្យា
សាស្ដ្រ កំពុងតែមានការសង្ស័យចំពោះសមត្ថភាពជាក់ស្ដែងរបស់វា។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Livescience