CamNews

តារា 

កាដូរថ្ងៃណូអែល តុក្កតា Gangnam Style

Gangnam Style ទីនេះ Gangnam Style ទីនោះ Gangnam Style គ្រប់ទីកន្លែង។ បទនេះល្បីណាស់
ហើយក្នុងរដូវកាលបុណ្យណូអែលខាងមុខនេះ ក្រុមហ៊ុន ផលិតរបស់លេង Funko បានចាប់ផលិត
នូវតុក្កតារូប Psy រាំ Gangnam Style ដែលគេរំពឹងថានឹងអាចលក់ដាច់យ៉ាងសម្បើម។

តុក្កតានេះមិនមានអ្វីខុសប្លែកពីទំរង់ដើមនោះទេ ដែលជារូបរបស់ Psy រាំ Gangnam Style ក្បាច់សេះ
ពាក់អាវធំពណ៌ផ្ទៃមេឃ និងមានវែនតាខ្មៅទៀតផង។

តុក្កតានេះពិតជាស្អាតមែនទែន ដែលប្រហែលជាក្លាយជាកាដូរដ៏ល្អសម្រាប់ថ្ងៃ Chrismast ខាងមុខ
នេះហើយជាពិសេសគឺក្មេងៗ។ ជាមួយគ្នានេះផងដែរ Psy កាលពីម្សិលមិញក៏បានចូលរួមក្នុងកម្មវិធី
AMA ជាមួយ Justin Bieber ផងដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: psy kpop gangnam style