CamNews

កំសាន្ត 

មិនធម្មតាមែន! Yaya Urassaya ឈ្នះពានកិត្ដិយសជាង ៨០ គ្រឿង ក្រោយប្រឡូកក្នុងវិស័យសិល្បៈរយៈពេល ១២ ឆ្នាំ

កញ្ញា Yaya Urassaya បានប្រឡូក ក្នុងវិស័យសិល្បៈជាតារាសម្ដែងដំបូង ក្នុងឆ្នាំ ២០០៨ ក្នុងខ្សែភាពយន្ដរឿង  “Baan Gan Mayom” ប៉ុន្ដែខ្សែភាពយន្ដភាគនេះ មិនទាន់ចាក់បញ្ចាំងនៅឡើយទេ ។



តារាស្រីរូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំង នៅឆ្នាំ ២០១០  ក្រោយពីនាងសម្ដែងជាគូស្នេហ៍នឹងលោក Nadech Kugimiya នៅក្នុងខ្សែភាពយន្ដភាគរឿង “Duang Jai Akkanee” ។  នៅក្នុងឆ្នាំនោះ នាងបានឈ្នះពានកិត្ដិយស”តារាស្រីឆ្នើម” ឬ ‘Best Rising Actress’ ពីកម្មវិធីប្រគល់ពាន់រង្វាន់ ៣ ផ្សេងគ្នា ។

ប្រជាប្រិយភាពរបស់នាងបន្ដ រីកចម្រើន នៅក្នុងឆ្នាំ ២០១១ ហើយនាង បានឈ្នះពានកិត្ដិយសចំនួន ១១ គ្រឿង ជាមួយនឹងការសម្ដែងរបស់នាង នៅក្នុងរឿង “Duang Jai Akkanee” និងរឿង “Game Rai Game Ruk” ។



មួយរយៈក្រោយនេះ នាងក៏ឈ្នះពានកិត្ដិយសផងដែរ ពីកម្មវិធីប្រគល់ពានកិត្ដិយសផ្សេងៗ គ្នា ។ កញ្ញា Yaya Urassaya បានឈ្នះពានកិត្ដិយសជាង ៨០ គ្រឿង ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate