CamNews

កីឡាអន្តរជាតិ 

UK នឹងក្លាយជាម្ចាស់ផ្ទះ World Cup ២០១៣

World Cup សម្រាប់ឆ្នំា ២០១៣ នឹងរៀបចំឡើងនៅចក្រភពអង់គ្លេស (United Kingdom) នេះបើតាមសហព័ន្ធកីឡាបាល់អោប​អន្តរជាតិបានបញ្ជាក់ប្រាប់។

ប្រទេសអូស្ត្រាលីបានបង្កើតអោយមានការដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះមួយផ្សេង
ទៀត​ក្រោយ​ពីបានទទួលជោគជ័យក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់កាល
ពីឆ្នាំ​២០០៨ក្នុងការដៃថ្លៃនេះ ចក្រភពអង់គ្លេស (UK) ជាអ្នកទទួលបាន ក្នុងកិច្ចប្រជុំមួយ
កាលពីថ្ងៃ ពុធ។

អ្នកដឹកនាំកម្មវិធីបានជួបប្រជុំគ្នា នៅប្រទេសសិង្ហបុរីដើម្បីពិភាក្សាគ្នាអំពីការរៀបចំកាល
បរិច្ឆេទនៃការប្រារព្ធកម្មវិធី World Cup ឆ្នាំ ២០១៣ ដើម្បីកុំអោយដំណាលថ្ងៃគ្នាជាមួយ
កីឡា Olympic។

លោក Richard Lewis អនុប្រធានសហព័ន្ធកីឡាបាល់អោប​អន្តរជាតិ និងជានាយកប្រតិ
បត្តិរបស់ Rugby Football League បាននិយាយថា " វាគឺជាការលើកស្ទួយវិស័យកីឡា
បាល់​អោបមែនទែនដែលធានាដល់ការប្រារព្ធ World Cup ឆ្នាំ ២០១៣។

ខ្ញុំគិតថាការប្រកួតកីឡាកាលពី ២០០៨ ពិតជាទទួលបាននូវភាពជោគជ័យយ៉ាងធំធេង
ហើយ​​គោល​បំណងរបស់ពួកយើងគឺធ្វើការពង្រឹងបន្ថែមពីលើភាពជោគជ័យនេះ និងនាំ
យកនូវការប្រកួតដែលមានអត្តប្រយោជន៍ ព្រមទាំងលើកតម្កើងកិត្យានុភាពកីឡាបាល់
អោ​ប​​​អន្តរជាតិទៅថ្ងៃ​អនាគតផងដែរ។

ដោយ៖​ រិទ្ធិ