CamNews

តារា 

តារាឆ្នើមល្បីៗបង្ហាញ​វត្តមាន នៅលើកម្រាលព្រំ​ពណ៌​ក្រហម ក្នុង​កម្ម​វិធី «Oscar Korea»

កូរ៉េ៖ តារាសម្តែងស្រីប្រុសល្បីៗជាច្រើននាក់ នៅក្នុងវិស្ស័យភាពយន្តភាគ របស់កូរ៉េខាងត្បូង បានបង្ហាញវត្តមាន នៃកម្រាលព្រំក្រហម ក្នុងព្រឹត្ដិការណ៍« Artistic Awards Baeksang »លើកទី៥១ (ពានរង្វាន់ Oscar Korea)។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រកម្សាន្ត KENH14.VN កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ។

ព្រឹត្តិការណ៍ «Artistic Awards Baeksang» ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី២៦ ខែឧសភា នៅឯសាកលវិទ្យាល័យ «Kyunghee Baeksang» ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ព្រឹតិ្តការណ៍នេះ ត្រូវបានចាត់ទុក ជាកម្មវិធីអូស្ការកូរ៉េ ដ៏ល្បី នៅក្នុងវិស័យភាពយន្តភាគកូរ៉េ និង វិស័យទូរទស្សន៍ ហើយកម្រាលព្រំពណ៌ក្រហម នៅក្នុងឆ្នាំនេះបាននាំយកនូវកំពូលតារាសម្តែងល្បីៗឈ្មោះ ដែលធ្វើឲ្យកម្មវិធីមួយនេះ បានទទួល ការចាប់អារម្មណ៍ យ៉ាងខ្លាំងថែមទៀត៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea