CamNews

កីឡាជាតិ 

ក្របខណ្ឌបាលទាត់ Platinum Cineplex Rooy7 2013 ចាប់ផ្តើមទទួលពាក្យប្រកួតចាប់ពីថ្ងៃនេះតទៅ!

ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ​ ផ្លាទីនីម ស៊ីនីផ្លេច រ៉ូយសេវេន ២០១៣ (Platinum Cineplex
Rooy7​​ 2013) នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី​៧ ខែធ្នូខាងមុខនេះ ក្រោយ​ពេល ក្របខណ្ឌលីក
Rooy7 Football League(RFL) បញ្ចប់​រដូវកាល​របស់ខ្លូន។

ដោយឡែកការទទួលពាក្យសុំចូលរួមប្រកួតបាល់ទាត់ក្នុង ក្របខណ្ឌ​ ផ្លាទីនីម ស៊ីនីផ្លេច រ៉ូយ
សេវេន ២០១៣​(Platinum Cineplex Rooy7​​ 2013) ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី​ ៣០ខែ
វិច្ឆិកា​​នៅឯ RooY7 Sport Club & Minibar​​។

បើតាមសម្តីលោក Rooy ដែលជាអ្នកចាត់ការទូទៅក្នុង ក្របខណ្ឌថ្មីនេះនឹងមានក្រុមមិនមែន​
អាជីពពី ៨ទៅ១២ក្រុម និងចូលរួមប្រកួតដណ្តើមពានរង្វាន់មួយនេះ។ លោក Rooy បន្ថែមថា
ក្របខណ្ឌ ផ្លាទីនីម ស៊ីនីផ្លេច រ៉ូយសេវេន ២០១៣​ (Platinum Cineplex Rooy7​​ 2013) ឧបត្ថម្ហធំ
ដោយ Platinum Cineplex, Celcard និងរួមសហការឧបត្ថម្ហដោយ Khmer Real Estate។ ពាន
រង្វាន់ ផ្លាទីនីម ស៊ីនីផ្លេច រ៉ូយសេវេន ២០១៣​ (Platinum Cineplex Rooy7 2013) គឺជាពានរង្វាន់
ធំមួយបន្ទាប់ពីពានរង្វាន់ Rooy7 Football League(RFL)។

ការប្រកួតក្នុងក្របខណ្ឌនេះ គឺធ្វើឡើង​ចំពោះ​កីឡាករ​ បាល់ទាត់​មិន​មែនអាជីពក្នុងគោល​បំណ​ង
​​បង្កើន និងពង្រីងសាមគ្គីភាព និងភាពស្និទ្ធ​ស្នាល​រវាងកីឡាករ និងកីឡាករក៏ដូច​ជាក្រុមនីមួយៗ​
ដែល​មកពីមជ្ឍដ្ឋានផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។

លោក​ Rooy ដែលជាអ្នកចាត់ការទូទៅក្នុងកម្មវិធីនេះ បានបញ្ជាក់ថា “ការរៀបចំការប្រកួត​បាល់​
ទាត់នេះ​គឺចង់បណ្តុះ គំនិតយុវជន​ឲ្យយក​ពេលមកលេងកីឡាប្រសើរជាង​ប្រើពេលវេលាក្នុង​អំពើ​
អបា​​យ​មុខផ្សេងៗដែលសង្គម មិនទទួលស្គាល់”។  គួរបញ្ជាក់ថាការប្រកួតបាល់ទាត់ក្របខណ្ឌ
ផ្លាទីនីម ស៊ីនី​ផ្លេច រ៉ូយសេវេន ២០១៣ ​(Platinum ​Cineplex Rooy7 2013) មាន​រយះពេល ៣ខែ
ដោយមានការប្រកួត  ៧ដងក្នុងក្រុមនីមួយៗ​ ដោយ​ឆ្លងកាត់វគ្គ​ជម្រុះក្នុង​ពូលនីមួយ​ៗ។ ក្រប​
ខណ្ឌមួយនេះ​ នឹងធ្វើការ​ការ​ប្រកួត​​វិលជុំដើម្បីជម្រុះ​យក​ក្រុម​ខ្លាំងមួយប៉ុណ្ណោះ ដើម្បីទទួល
បានជើងឯក Platinum ​Cineplex ។

លោក Rooy បានថ្លែងថាក្រុមហ៊ុន ឬសហគ្រាស នឹងបណ្តាអង្គការជាតិ អន្តរជាតិនៅក្នុង ប្រ
ទេស​មានចំណាប់អារម្មណ៏ពីកម្មវិធីប្រកួតនេះ ពួកគេក៏អាចចូលរួមបានដែរ។​ ពួកគេអាចមក​
ទទួលពាក្យសុំ​ធ្វើការប្រកួត​ចាប់ពីថ្ងៃទី២១ ខែតុលា រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣
ហើយដំណើរការប្រកួត នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី៧ ខែធ្នូ តទៅនៅឯ Rooy7 Sport Club&
Minibar ដែលស្ថិតនៅ ដីឡូត៏លេខ២០៦ ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។លោកអ្នក
ក៏អាចទំនាក់ទំនងបានដែរតាមរយះលេខ ទូរស័ព្ទខាងក្រោមនេះ ០៧០​៨៥​ ៨៦​ ៨៧ ឬ ០៦៦
៨៥ ៨៦ ៨៧ ឬតាមគេហទំព័រហ្វេសបុក page:​ https://www.facebook.com/RooY7sportclub

អត្ថបទ និងរូបភាព៖ Rooy7


Tags: Platinum Cineplex Rooy7 2013 football sport nation sport