CamNews

តារា 

ករុណាពេជ្រ ចេញមុខឈឺឆ្អាល ជំនួស សុគ្ធន និសា

តារាចម្រៀងប្រចាំផលិតកម្មថោន ករុណា ពេជ្រ កំពុងទទួលបានការគាំទ្រ គួរសមតាម
រយៈបទ «ខ្មោចលងទាញពូក» ដែលទើបចេញអាល់ប៊ុមជាមួយ លី អ៊ីវ៉ាធីណា ខណ:
ដែលដៃគូថ្មី សុគន្ធនិសា ចេញទៅអាមេរិកចោល ។

តារាចម្រៀងចូលចិត្តប្តូរ ដៃគូដើម្បីស្វែងរកភាព ល្បីល្បាញរូបនេះបានប្រើទំព័រ Facebook
របស់ខ្លួន បង្ហាញនូវអារម្មណ៍ អាក់អន់ស្រពន់ចិត្តចំពោះ ប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺ
ណេតមួយ លោកបានរាប់រៀប យ៉ាងក្បោះក្បាយថា វេបមួយហ្នឹងចូលចិត្តផ្សាយ ព័ត៌មាន
ល្អៗតែតារាក្នុង ផលិតកម្មមួយប៉ុណ្ណោះ។ ហើយតែងតែសរសេរ តែពីភាពថយក្រោយរបស់
តារាចម្រៀងផលិតកម្មផ្សេង ដូច សុខ ពិសី , មាស សុខសោភា , សុគន្ធនិសា ។ បើតារាក្នុង
ផលិតកម្មមួយនោះអ្វីក៏ល្អដែរ។ និយាយរួមលោក ករុណា ពេជ្រ ចង់និយាយថា វេបសាយ
នោះតែងតែសរសេរ លើកសរសើរតារាហង្សមាសតែងបង្អាប់តារាផលិតកម្មផ្សេង ជាពិសេស
ដៃគូថ្មីរបស់លោកគឺ កញ្ញា សុគន្ធនិសា ។

លោកក៏ដង្ហើយសុំយុត្ថិធម៌ ពីវេបសាយនោះ កុំអោយលម្អៀងពេក បើទោះបីជាវេបសាយ
មួយនោះមិនដែលសរសេរព័ត៌មានពីលោកសូម្បីតែមួយដងក៏ដោយ។

ការលើកឡើងរបស់ ករុណា ពេជ្រ បែបនេះវាហាក់ជាចេតនាឈឺឆ្អាលដើម្បីទាមទារចំណាប់
អារម្មណ៍ច្រើនជាង ។ កាលដែលលោកនៅចាប់ដៃគូជាមួយ មាស សុខសោភា មិនមែនអត់
មានព័ត៌មាន មិនល្អពីមាស សុខសោភា នោះទេ តែលោកហាក់មិនសូវ ឈឺឆ្អាលដូចដៃគូថ្មី
នេះនោះទេ ខណ:ដែលរាល់ព័ត៌មាន របស់សុគន្ធ និសា ត្រូវបានករុណា ចេញបកស្រាយ
ហាក់ដូចជាអ្នកនាំពាក្យដ៏ចំណានម្នាក់ ជំនួសតំណែងកវីមុខស្ងួត សុខ ជំនោរ ដែលជាអតីត
សណព្វចិត្តរបស់សុគន្ធ និសា។

ប្រភពពីអ្នកសិល្បៈបាននិយាយថា ករុណាពេជ្រពូកែចេញមុខមាត់ណាស់ ទោះមិនមែនរឿង
ខ្លួនឯងក៏ដោយ តែក៏ជាចេតនាល្អដែរព្រោះ ដើម្បីរក្សាប្រជាប្រិយភាពរបស់ដៃគូក៏ដូចជា ប្រ
ជាប្រិយភាពរបស់ខ្លួនឯង ។ គេសង្កេតឃើញថាប្រជាប្រិយភាពរបស់លោកហាក់កើនឡើង
បន្ទាប់ចេញបទបែបកំប្លែង «ខ្មោចលងទាញពូក» ដែលជាលំនាំបទចាស់ «ប្រពន្ធសុំលែង»
កាលដែលលោកនៅជាតារា ចម្រៀងរបស់ផលិត កម្មក្លាស៊ិក និងបទ «រកសង្សារអោយបង
មួយសិន» ដែលទើបនឹងចេញជាខារ៉ាអូខេក្ដៅៗ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: karona pich entertainment khmer star