ក្រោយរយៈពេល ២ទសវត្សរ៍ តារាកុមារពីររូបរបស់ "វត្តសៅលិញ" គឺ Chen Xiaolong (Shi
Xiao Long)និង Hao Shao Wen (Steven Hao) ហាក់ដូចមិនសូវមានវត្តមានប៉ុន្មាននៅក្នុងភាព
យន្ត។
Chen Xiaolong និង Hao Shao Wen (ពាក់វ៉ែនតា) គឺជាតារាកុមារដ៏ល្បីឈ្មោះ ក្នុងទសវត្សឆ្នាំ
១៩៩០។ ដោយមានឌុងពីកំណើត អ្នកទាំងពីរទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ ខ្សែ
ភាពយន្តល្បីៗរបស់ពួកគេ មានដូចជា Kids From Saolin, Shaolin Popey ។ល។
ថ្វីបើសម្ដែងជាមួយគ្នាបានល្អ ប៉ុន្តែ ចាប់ពីចុងទសវត្សឆ្នាំ១៩៩០មក Chen Xiaolong និង Hao
Shao Wen មិនបានថតកុនរួមគ្នាញឹកញាប់ដូចមុន។
ឆ្នាំ ២០០៣ Hao Shao Wen បានផ្អាកការថតកុនដើម្បីផ្ដោតអារម្មណ៍លើការសិក្សា។ ឆ្នាំ
២០០៨ Hao Shao Wen បានចូលរៀននៅមហាវិទ្យាល័យ Tamkang តៃវ៉ាន់។ ឆ្នាំ ២០០៩
បុរសនេះបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តជាថ្មី ប៉ុន្តែចាប់ពីពេលនោះមក មិនទាន់មាន
ខ្សែភាពយន្តណាមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងដូចបណ្ដារឿងសៅលិននោះទេ ក្រៅតែ
ពីរឿង "You Are The Apple of My Eye"។
ចំណែក Chen Xiaolong វិញ នៅតែបន្តបង្ហាញអំពីភាពអស្ចារ្យរបស់ខ្លួនក្នុងសិល្បៈ តាមរយៈ
ខ្សែភាពយន្ត Shao Nian Bao Qing Tian (យុវវ័យរបស់ប៉ៅចិន) ដែលកម្លោះនេះសម្ដែងជា
តួអង្គ Zhan Zhao និងរឿង យុវវ័យរបស់វ៉ាងហ្វ៊ីហុង។ល។
ឆ្នាំ ២០០៣ Chen Xiaolong ទៅសិក្សានៅអាមេរិក រយៈពេល ៤ឆ្នាំ។ ពេលត្រឡប់មកវិញ
គាត់បានចូលរួមសម្ដែងក្នុងខ្សែភាពយន្ដរឿង IP-Man 2។ ក្រៅពីនេះ តារាសម្ដែងនេះក៏បាន
ចូលរួមក្នុងកម្មវិធីជាច្រើនរបស់ទូរទស្សន៍ផងដែរ។
Chen Xiaolong ធ្លាប់ត្រូវបានគេគិតថា នឹងអាចដើរតាមផ្លូវរបស់ លី លីនជា ប៉ុន្តែ គាត់ប្រាប់
ថា ខ្លួនចង់ធ្វើការនៅក្រៅឆាកវិញ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VNEX