CamNews

ទូរស័ព្ទ 

iPhone 6s នឹងមានកំណែពណ៌ផ្កាឈូក បំពាក់ Force Touch

កន្លងមកនេះ ទំព័រ WSJ បានបង្ហើបឱ្យដឹងអំពីព័ត៌មានសំខាន់មួយចំនួននៃទូរស័ព្ទ iPhone 6 ជំនាន់
ឆ្នាំ ២០១៥ របស់ Apple ។ WSJ ឱ្យដឹង iPhone 6s ឬ iPhone 7 អាចនឹងត្រូវបានបន្ថែមកំណែពណ៌
ផ្កាឈូក ក៏ដូចជាបំពាក់បច្ចេកវិទ្យា Force Touch (ជាបច្ចេកវិទ្យាទទួលដឹងអំពីកម្លាំងសង្កត់/ប៉ះ ធ្ងន់ ឬស្រាលនៅលើអេក្រង់ថាច់ស្គ្រីនដែល Apple ដែលបានបំពាក់នៅលើបណ្ដាកំណែនានានៃ Mac
book ហើយថ្មីៗបំផុតក៏មាននៅលើ Apple Watch ផងដែរ។

សូមបញ្ជាក់ថា Force Touch គឺជាបច្ចេកវិទ្យាមួយ ជួយឱ្យអ្នកប្រើប្រាស់អាចអូសនៅលើអេក្រង់
ដោយទិសផ្សេងៗ របស់ Apple Watch ។ ចំណែកនៅលើ Macbook វិញ Force Touch នឹងដើរ
តួនាទីសំខាន់ៗជាច្រើនរបស់កូនកណ្ដុរ (mouse)។

យោងតាមវដ្ដនៃការបង្ហាញខ្លួននៃ iPhone របស់ Apple គេជឿថា iPhone ឆ្នាំ ២០១៥ នឹងគ្រាន់
តែជាកំណែ "តូច" មួយ បើធៀបនឹង iPhone 6។ ដូច្នេះ រចនារូបរាងរបស់ iPhone 6s ប្រហែលជា
មិនមានការប្រែប្រួលប៉ុន្មាន ធៀបនឹង iPhone 6/6 Plus។

យ៉ាងនេះក្ដី បណ្ដាកម្មវិធី ឬមុខងារថ្មីរបស់ iPhone 6s មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ
ព្រោះថា ពេលនេះ Apple កំពុងតែធ្វើការអភិវឌ្ឍ និងពិសោធលើអនាគត iPhone ថ្មីរបស់ខ្លួន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ macrumors


Tags: iPhone 6s Force Touch pink ពណ៌ផ្កាឈូក