CamNews

តារា 

Taylor Swift ជាប់ឈ្មោះជាស្រ្តីឆ្នើមប្រចាំឆ្នាំ ២០១៤ ដោយទស្សនាវដ្តី Billboard

Taylor Swift ត្រូវបានជាប់ឈ្មោះជាស្ត្រីឆ្នើមប្រចាំឆ្នាំ ២០១៤ ដោយទស្សនាវដ្តី Billboard ហើយតារា ចំរៀងស្រី ម្នាក់នេះ បានទទួលជោគជ័យក្នុងវិស័យសិល្បៈ ដោយសារតែ ភាពជាអ្នកដឹកនាំ និង ការនាំមកនូវ អ្វីប្លែកៗជាប្រចាំ សំរាប់ទស្សនិកជនរបស់នាង។ Janice Min បាននិយាយថា៖ ក្នុងនាមជា តារាចំរៀង ដែលមានឥទ្ធិពលម្នាក់ Taylor Swift បានទទួលភាពជោគជ័យស្ទើរតែមិនគួរឲជឿ នៅក្នុង តារាង Billboard។ នាងទទួលបានពិន្ទុ ច្រើនជាងគេក្នុងចំណោមតារាចំរៀងស្រីជាច្រើនទៀត ចាប់តាំងពីការចេញច្រៀងដំបូង ក្នុងឆ្នាំ ២០០៦។ យើងពិតជាមាន ការរំភើបយ៉ាងខ្លាំង ដែលនាងបាន ជាប់ឈ្មោះជា ស្ត្រីឆ្នើមប្រចាំឆ្នាំ ជាលើកទី២។


 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  billboard 

 


Tags: Taylor Swift Billboard woman of year 2014