CamNews

ព័ត៌មានអន្តរជាតិ 

រលកសញ្ញា ដែល កម្លាំងជើងទឹក របស់ចិន បានរកឃើញនោះ ប្រាកដជារលកសញ្ញាចេញពី ប្រអប់ខ្មៅ MH370

ព័ត៌មានអន្តរជាតិ ៖​ កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅនេះ នាវាចិន Haixun 01 ក្រោយពី ចាប់បាន រលក សញ្ញា ប្រអប់ ខ្មៅ ដែលសង្ស័យថា ជារបស់យន្តហោះ  ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន នោះ ក្នុងរយៈ ពេល ៣៦ ម៉ោងក្រោយ   ប្រភពដដែល  បានចាប់បាន រលកសញ្ញាមួយផ្សេងទៀត នៅឯមហា សមុទ្រឥណ្ឌា ភាគខាងត្បូង ដដែលនេះ ពោលមានរយៈចម្ងាយពីទីតាំងចាស់ ត្រឹមតែ ពីរគីឡូម៉ែត្រ តែប៉ុណ្ណោះ ដោយនៅក្នុងនោះ លោក Angus Houston ប្រធានមជ្ឈមណ្ឌល សម្រប សម្រួល ផ្នែកស្វែងរកយន្តហោះ MH-370   មានទីតាំងនៅអូស្រ្តាលីបានថ្លែងថា  រលកសញ្ញា ដែល កម្លាំងជើងទឹក របស់ចិន បានរកឃើញរលកសញ្ញានោះ ប្រាកដជារលកសញ្ញាចេញពី ប្រអប់ខ្មៅ (Black Box) របស់របស់យន្តហោះ MH-370 ដែលបានបាត់ដំណឹង នេះបើយោងតាមគេហទំព័រ Channel News Asia ចេញផ្សាយនៅព្រឹក ថ្ងៃអាទិត្យ ទី០៦ ខែមេសា នេះ ។

គួរបញ្ជាក់ថា កាលពីវេលា  ល្ងាច    ថ្ងៃទី ៥ មេសា ម្សិលមិញនេះ   បើតាមការ អោយដឹងពី កម្លាំង ជើងទឹក  របស់ចិន បានរកឃើញរលកសញ្ញា (signal) ដែលគេដាក់ការសង្ស័យថាជារលកសញ្ញា ប្រអប់ខ្មៅ (Black Box) របស់យន្តហោះ MH-370 ដែលបានបាត់ដំណឹង ដោយអាថ៍កំបាំង នោះ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា អាជ្ញាធររបស់ចិន មិនទាន់អាច បញ្ជាក់ បានថា វាជារលកសញ្ញារបស់    យន្តហោះ  MH370 នោះទេ ប៉ុន្តែរលកសញ្ញាមានកំរិត 37.5 MHz ដូចទៅនឹងការរលកសញ្ញា របស់ប្រអប់ខ្មៅ របស់យន្តហោះដែលបាត់នោះ ៕

អាន - ចិន រលកឃើញ រលកសញ្ញា ប្រអប់ខ្មៅ ហើយ សង្ស័យ របស់យន្តហោះ ម៉ាឡេស៊ី MH-370

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States