CamNews

ទូរស័ព្ទ 

ស្មាតហ្វូនថ្មី ស្ដើងបំផុតក្នុងលោក មានតម្លៃទាប ចាប់ផ្ដើមបង្ហាញខ្លួន

នៅពេលបំបែកឯតទគ្គកម្មរបស់ Vivo X5 Max ឬ Oppo R7 ស្មាតហ្វូន Coolpad Ivvi K1 Mini បានឡើងគ្រងតំណែងជាទូរស័ព្ទស្ដើងបំផុតក្នុងពិភពលោក។

ក្រុមហ៊ុនផលិតទូរស័ព្ទ Coolpad មកពីចិន ទើបតែបានបញ្ចេញលក់ស្មាតហ្វូនស្ដើងបំផុតក្នុង
លោក គឺ Coolpad Ivvi K1 Mini ។ ស្មាតហ្វូននេះ មានកម្រាស់ត្រឹមតែ ៤,៧មម ពោលគឺស្ដើង
ជាង ០,៥មម ធៀបនឹង Vivo X5 Max និង ១,៥មម ធៀបនឹង Oppo R5។  ក្រុមហ៊ុនផលិត
ទូរស័ព្ទ Coolpad ឱ្យដឹងថា ផ្នែកខាងខ្នងរបស់ Coolpad Ivvi K1 Mini មានសភាពម៉ត់រលោង និង
មិនជាប់ស្នាមក្រយៅដៃ។

ក៏ប៉ុន្ដែ អ្វីដែលគេចាប់អារម្មណ៍នោះគឺថា វាមិនមែនជាស្មាតហ្វូនតម្លៃខ្ពស់ បើទោះមានអេក្រង់
៤,៧អ៊ិន្ឈ៍ កាមេរ៉ាក្រោយ ៨មេហ្គាភិកសេល និងកាមេរ៉ាមុខ ៥មេហ្គាភិកសេល។ ដោយសារតែ
មានរូបរាងស្ដើងបែបនេះហើយ ទើប Coolpad Ivvi K1 Mini ក៏មិនមានថ្មល្អប៉ុន្មាននោះដែរ គឺ
ត្រឹមតែ 1.800mAh ។ ចំណែកប្រព័ន្ធឈីប (SoC) គឺ Qualcomm Snapdragon 410 64-bit (ជា
មួយនឹង CPU 4-core 1.2GHz) , RAM 1GB និងអង្គចងចាំក្នុង 8GB ។ ស្មាតហ្វូន Coolpad Ivvi
K1 Mini ប្រើប្រព័ន្ធ 4G LTE ។

ប្រភពព័ត៌មានឱ្យដឹងថា Coolpad Ivvi K1 Mini នឹងត្រូវបានដាក់លក់ក្នុងទីផ្សារចិន តម្លៃ ១.២៩៩
យ័ន (ប្រហែល ២០៨ដុល្លារអាមេរិក) ។ បច្ចុប្បន្ន ស្មាតហ្វូននេះ មានពណ៌តែមួយគត់ នោះគឺ
ពណ៌ ស សម្រាប់ដំណាក់កាលដំបូង។ ក្រៅពីនេះ គេមិនទាន់ដឹងថា ក្រុមហ៊ុន Coolpad នឹងចែក
ចាយផលិតផលរបស់ខ្លួន ទៅក្នុងទីផ្សារណាខ្លះនៅឡើយ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: Coolpad Ivvi K1 Mini Coolpad world's thinnest smartphone 2015 ទូរស័ព្ទស្ដើងបំផុតក្នុងលោក