CamNews

នាវា 

ចំណាត់ថ្នាក់ កប៉ាល់ទាំង ៥ ដ៏ប្រណិត និង មានតម្លៃថ្លៃបំផុតលើពិភពលោក

កប៉ាល់ក៏ប្រៀបដូចជាផ្ទះ ដ៏ស្រស់ស្អាត របស់មនុស្សជាតិ នៅលើពិភពលោកផងដែរ។ ដូច្នេះ
ទើបធ្វើឱ្យមនុស្សជាច្រើន  មានគំនិតច្នៃប្រឌិត  ផលិតកប៉ាល់ជារូបភាពផ្សេងៗ ដើម្បីឱ្យមាន
ភាពទាក់ទាញ។ ជាពិសេស  បានបំពាក់នូវគ្រឿងសង្ហារឹមដ៏ប្រណិត  ឧបករណ៍បច្ចេកវិទ្យាដ៏
ទំនើប ជាមួយនឹងការរចនា និង តុបតែងឡើងយ៉ាងល្អឥតខ្ចោះ  បង្កើតបានជាកប៉ាល់មួយដ៏
គួរឱ្យចាប់អារម្មណ៍ ទាក់ភ្នែក ធ្វើឱ្យមនុស្សជាច្រើនចង់ទៅរស់នៅលើកប៉ាល់។

ខាងក្រោមនេះ  គឺជាចំណាត់ថ្នាក់ និង ឈ្មោះកប៉ាល់  ទាំង០៥​  ដ៏ប្រណិត និង  មានតម្លៃថ្លៃ
បំផុតនៅលើពិភពលោក។

១/ កប៉ាល់ History Supreme
-មានតម្លៃ ៤,៨កោដិ ដុល្លារ
-ម្ចាស់កប៉ាល់ ជាពាណិជ្ចករ ជនជាតិម៉ាឡេស៊ី

២/ កប៉ាល់ Eclipse
-មានតម្លៃ ១,២កោដិ ដុល្លារ
-នៅខាងលើដំបូងកប៉ាល់ មានបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីល

៣/ កប៉ាល់ Streets of Monaco
-មានតម្លៃ ១,១កោដិ ដុល្លារ
-នៅលើកប៉ាល់ មានអាងហែលទឹក ភោជនីយដ្ឋាន សណ្ឋាគារ ហាងកាហ្វេបារំាង កាស៊ីណូ
ក្លឹបវាយថេននីស។ល។

៤/ កប៉ាល់ Dubai
-មានតម្លៃ ៣៥០លាន ដុល្លារ
-នៅលើកប៉ាល់ មានអាងហែលទឹក ភោជនីយដ្ឋាន ស្ប៉ា និង កន្លែងចតឧទ្ធម្ភាគចក្រ

៥/ កប៉ាល់ Superyacht A
-មានតម្លៃ ៣២៣លាន ដុល្លារ
-ម្ចាស់កប៉ាល់ ជាមហាសេដ្ឋីរុស្ស៊ី ឈ្មោះ លោក Andrei Melnichenko

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ opishposh