CamNews

ថេបប្ល៊ែត 

Tablet Galaxy Tab 3 Lite តំលៃថោក របស់ Samsung បង្ហាញខ្លួន ជាផ្លូវការ

ដូចទៅនឹងបណ្តាព័ត៌មានចចាមអារាម មុននេះពីរថ្ងៃ នៅថ្ងៃនេះ Samsung បានធ្វើការបង្ហាញណែនាំ នូវម៉ូដែល Tablet តំលៃថោកជាងគេបំផុត របស់ខ្លួនគឺ Galaxy Tab 3 Lite។ ជាក់ស្តែងក្រុមហ៊ុន នៅមិន ទាន់ប្រកាសនូវតំលៃលក់ជាផ្លូវការ នៃផលិតផលនេះនៅឡើយទេ ប៉ុន្តែបើតាមព័ត៌មាន កាលពីមុនៗ បានឲ្យដឹងថា Tablet នេះសម្រាប់វើហ្សិនដែលមានតែ Wifi មានតំលៃ ១៦៥ ដុល្លារ រីឯវើហ្សិន ដែលមានទាំង Wifi និង 3G មានតំលៃ ២៦៣ ដុល្លារ (ឈ្មោះកូដ SM-T111) ។

Galaxy Tab 3 Lite ត្រូវបានបំពាក់នូវអេក្រង់ទំហំ 7 inch កំរិតរីសូលុយហ្សិន 1.024 x 600 pixel។ មានលក្ខណៈសម្បត្តិល្អមធ្យមជាមួយនឹង CPU Dual Core 1,2 GHz, RAM 1 GB និងមានមេម៉ូរី ក្នុងទំហំ 8 GB។ Tablet នេះមិនមានកាមេរ៉ាមុខទេ គឺមានតែកាមេរ៉ាក្រោយមានទំហំ 2 megapixel ជាមួយនឹងបណ្តា Features ដូចជា ថតរូបពេលសើច, ចែករំលែកលឿនរហ័ស, ថត  panorama។ ផលិតផលនេះប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean និងថ្មមានកំរិតថាមពល 3.600 mAh អាចប្រើបាន ៨ម៉ោងជាប់គ្នា។

បណ្តា Features មួយចំនួនទៀត ដែលបានបំពាក់នៅក្នុងឧបករណ៍រួមមាន Wi-Fi n, Wi-Fi Direct, GPS, Bluetooth 4.0។ អ្នកប្រើប្រាស់អាបន្ថែមនូវមេម៉ូរីក្រៅតាមរយះកាត microSD បានដល់កំរិត អតិបរមា 32 GB។ Galaxy Tab 3 Lite មានពីរពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស និងខ្មៅ។

Tab 3 Lite មានកម្រាស់ស្តើងជាង បើធៀបនឹងផលិតផលមានទំហំអេក្រង់ប៉ុនគ្នា នៃស៊េរី Galaxy Tab 3 គឺមានកម្រាស់ 9,7 mm  (ប្រៀបជាមួយនឹង 9,9 mm របស់ Tab 3) ប៉ុន្តែបណ្តោយ និងទទឹង មានប្រវែងវែងជាង 5 mm។ ទម្ងន់របស់វាគឺ 310 g សម្រាប់វើហ្សិនដែលមានតែ Wi-Fi៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: tablet Galaxy Tab 3 Lite cheap price samsung hightech