CamNews

ទូរស័ព្ទ 

Samsung នឹងបង្ហាញណែនាំ Galaxy Note 5 មុនកាលកំណត់ ដើម្បីដណ្តើមទីផ្សារមុន iPhone 6S/ 6S Plus

កាលពីដើមខែឧសភា លោក J.K. Shin នាយកប្រតិតបត្តិរបស់ Samsung Mobile បានធ្វើការបដិសេធ នូវព័ត៌មានចចាមអារាមដែលថា Samsung នឹងធ្វើការបង្ហាញណែនាំ Galaxy Note 5 នៅដើមខែកក្កដា ខាងមុខនេះ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ព័ត៌មានចចាមអារាមបានលេចចេញមកសារជាថ្មីឲ្យដឹង ថា Samsung នឹងធ្វើការបង្ហាញខ្លួន Galaxy Note 5 នៅក្នុងខែសីហា។

អាន៖ Samsung បញ្ចេញស្មាតហ្វូនជំនាញ ថតរូប Selfie ជាមួយនឹងការបំពាក់កាមេរ៉ាមុខមាន អំពូល LED flash ជំនួយ

ជាទម្លាប់ Samsung តែងតែធ្វើការបង្ហាញណែនាំ phablet Galaxy Note នៅខែកញ្ញា ក្នុងព្រឹត្តិការណ៍ IFA។ ជាក់ស្តែង អាចនៅឆ្នាំនេះ Samsung នឹងធ្វើការឧទ្ទេសនាម Galaxy Note 5 មុនកាលវិភាគ ក្នុង គោលបំណងដើម្បីប្រកួតប្រជែងដណ្តើមទីផ្សារមុន iPhone 6S និង 6S Plus។ កាលពីឆ្នាំទៅ ភាព ជោគជ័យយ៉ាងខ្លាំងរបស់ iPhone 6 និង 6 Plus បានជះឥទ្ធិពលច្រើនគួរសមទៅដល់បរិមាណលក់ របស់ phablet Galaxy Note 4 របស់ Samsung។

អាន៖ ឮមកថា LG G4 Pro នឹងមានសំបកធ្វើពីអាលុយមីញ៉ូម ប្រើ chip SnapDragon 820 កាមេរ៉ា 27MP RAM ដល់ទៅ 4GB?

បើយោងតាមរបាយការណ៍ថ្មីបំផុតបានឲ្យដឹងថា ក្រុមហ៊ុន Samsung បានធ្វើការចរចារជាមួយនឹង បណ្តាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តតៃវ៉ាន់ ហើយបើសិននេះជាការពិតមែននោះ ការចរចារស្រដៀង គ្នានេះ ក៏កំពុងតែបានអនុវត្តធ្វើនៅតាមបណ្តាប្រទេសផ្សេងទៀត ទូទាំងពិភពលោកដែរ។

នៅក្នុងបណ្តាព័ត៌មានចចាមអារាមកាលពីមុនៗ បានឲ្យដឹងថា Samsung Galaxy Note 5 នឹងមាន អេក្រង់ទំហំ 5.7 inch រីសូលុយហ្សិន Quad HD ថាមពលថ្ម 4100mAh រន្ធតំណភ្ជាប់ USB Type-C អង្គផ្ទុកទិន្នន័យ UFS 2.0 Flash និងមានអង្គដំណើរការ 8 core Exynos 7422៕

អាន៖ BlackBerry Venice ប្រើ Android នឹងបង្ហាញខ្លួន នៅខែវិច្ឆិកា ជាមួយលក្ខណៈសម្បត្តិ មិនអន់ នោះទេ

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ GforGames, Vreview


Tags: Galaxy note 5 Smartphone Samsung Hightech