CamNews

ភាពយន្ត 

ស្មានតែរឿង ហូលីវូដ បែបប្រណាំងឡាន អីថ្មីទៀតហើយ តាមពិតផ្សាយពាណិជ្ជម្មឡាន Subaru សោះ(មានវីដេអូ)

ថ្មីៗនេះ ទើបតែមាន វីដេអូ Trailer មួយដែល ទើបតែចេញមក មានចំណងជើងថា “ The Ride Of Her Life “  ។ ឈុតឆាកនៅក្នុង វីដេអូ Trailer នោះគឹ មានស្រីស្អាតម្នាក់ ដែលជាកូន របស់ប៉ូលិស​ម្នាក់ បានលង់ស្នេហ៍ ជាមួយនិង បុរសសង្ហារ បើកឡានឡូយ ម្នាក់ ។ ដោយសារតែ បារម្ភពីកូន ឪពុក បានបិទបាំង កូនស្រីហើយ គំរាមបុរសនោះថា កុំអោយទាក់ទងទៀត ។ តែចុងក្រោយ ពួក​គេក៏ ពង្រត់គ្នា ជាមួយនិងការ បើកឡាន Drift យ៉ាងលឿន ។ ដល់ពេលចប់ វីដេអូ ទើប​យើង​ភ្ញាក់​ខ្លួនថា នេះមិនមែន ជារឿងហូលីវូដទេ តែវាជាការផ្សាយឡាន Subaru ម៉ូដែលថ្មីសោះ ស្មានតែ រឿង​អីថ្មី ទៀតហើយ ៕


ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: movie commercial car subaru the ride of her life