CamNews

សត្វ រូបភាពផ្សេងៗ 

សត្វមេអំបៅដែលធំជាងគេលើលោក


តើលោកអ្នកប្រហែលជាគិតថាមេអំបៅជាសត្វធម្មតាមួយហើយមើលទៅ តើលោកអ្នកមាន
ដែលបានសង្កេតទេថាមានមេអំបៅរាប់រយប្រភេទនៅលើលោកនេះហើយមួយណាដែល
ធំជាងគេបង្អស់នោះ? យើងខ្ញុំនឹងនាំអស់លោកអ្នកអោយបានស្គាល់សត្វមេអំបៅដែលធំជាង
លើលោក។ Attacus Atlas គឺជាសត្វមេអំបៅដែលមានទំហំធំជាងអំបូរមេអំបៅទាំងពួងដែល
វាអាចត្រដាងស្លាបបានរហូតដល់១០អ៊ីង ឬប្រមាណជាង២៥សង់ទីម៉ែត្រ។

មេអំបៅអំបូរនេះភេទញីគឺមានមាឌធំនិងមានស្លាបអាចត្រដាងបានធំជាងសត្វឈ្មោល។
នៅហុងកុងសត្វមេអំបៅអំបូរនេះត្រូវបានគេហៅថា "Snake's Head" ព្រោះពេលដែលវាលាត
ត្រដាងស្លាបម្ដងៗមើលទៅដូចជាក្បាលសត្វពស់។

យ៉ាងណាសត្វមេអំបៅវាអាចរស់បាន១ទៅ២សប្ដាហ៍ប៉ុណ្ណោះក្រោយពេលចេញពីសំបុក
ស្រោម តែវាអាចរក្សាពូជអំបូរវាបានយ៉ាងប្រសើ។


ដោយ៖ វឌ្ឍនា
ប្រភពពី៖ vyperlook