CamNews

ម៉ូតូ 

Suzuki ត្រៀមខ្លួន បញ្ចេញ GSX-S750 សម្រាប់វាយលុកទីផ្សារម៉ូតូធំ ក្នុងឆ្នាំ 2015

យានយន្ដ៖ មកដល់ថ្មីទៀតហើយ ដើម្បីឆ្លើយតបនិងតម្រួវការទីផ្សារសង្គម ម៉ូតួធំ ក្រុមហ៊ុន Suzuki បានសម្រេច​នូវស្នាដៃថ្មីមួយទៀត សម្រាប់ឆ្នាំ ២០១៥ នោះគឺ  Suzuki GSX-S750 2015។ 

Suzuki GSX-S750 2015 បានស្ថិតក្នុងស្នាមញញឹមដ៏ស្រស់បំព្រង​របស់ក្រុមហ៊ុន Suzuki នូវការឈាន​ចូលមកកាន់រដូវកាលថ្មី នៃឆ្នាំ​ ២០១៥ ខាងមុខនេះ។ ស្របនិងការកើនឡើង ជាអតិបរិមានៃការពេញនិយមម៉ូតូធំនោះ​ ក្រុមហ៊ុនសូមឧទ្ទេសនាម Suzuki GSX-S750 ទាំងគុណភាព រួបរាង និង ទំនើប ភាព។ 

លក្ខណៈសម្បត្ដិដ៏ពិសេសរបស់ Suzuki GSX-S750 2015  គឺជាទម្រង់ម៉ូតូធំ មានរាងហាប់ ដែលប្រើ​សមាសភាពកម្លាំង ៤ ម៉ាស៊ីន ត្រូវនឹង ៧៤៩ សេសេ និងមានដំណាក់កាលល្បឿនម៉ាស៊ីន ៦ លេខ ។​

ទស្សនារួបភាពទាំងគ្នា៖ 

ស្របពេលនៃការបង្ហាញខ្លួនចុងឆ្នាំ ២០១៤ នេះ Suzuki GSX S750 ត្រូវបានទទួលការផ្ដល់អនុសាសន៍ជាច្រើន ពីសំណាក់អ្នកប្រើប្រាស់ ថា មានរួបរាងស្រដៀងគ្នាទៅនឹង ផលិតផល​ក្រុមហ៊ុន Yamaha គឺ Yamaha Fz ដែលមួយរយៈមុនបានវាយសម្រុកទីផ្សារមិនអន់ឡើយ ។ ហើយចំពោះ តម្លៃ​ របស់  Suzuki GSX S750 នៅពេលនេះ គឺ ៧៩៩៩ ដុល្លារ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ spritamplifier 

 


Tags: Vehicle Suzuki GSX-S750 2015