CamNews

តារា 

សារ៉ាយ សក្ខណា ហត់ខ្លាំងពេក..! ដួលសន្លប់នៅ កន្លែងថតកុន

ភ្នំពេញៈ នាពេលកន្លងមក បានលេចឮព័ត៌មាន ជារឿយៗ ថាតារាសម្តែង និងជាពិធីការិនី ក្នុង
កម្មវិធី “តន្ត្រីលើទឹក” កញ្ញា សារ៉ាយ សក្ខណា តែងតែមានការដួលសន្លប់ ជាញឹកញាប់នៅពេល
ដែលនាងចេញថត ដោយសារតែនាង មានបញ្ហាសុខភាព ទើបធ្វើឲ្យនាងឧស្សាហ៍ ដួលសន្លប់
បែបនេះ។

ទាក់ទងទៅនឹងបញ្ហានេះដែរ ត្រូវបានម្ចាស់សាម៉ីខ្លួនកញ្ញា សារាយ សក្ខណា បានប្រាប់ Looking
TODAY ឲ្យដឹងនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២នេះថា ចំពោះការដែលលេចឮព័ត៌ មានថានាង
ដួលសន្លប់នោះ គឺមុនពេលនាងរៀបចំ ខ្លួនចេញទៅថតរឿង “ស្នេហាក្លែងក្លាយ” តែមិនបានទៅ
សន្លប់នៅ កន្លែងថតដូចគេនិយាយទេ ហើយការសន្លប់នេះ ក៏មិនមែន ដោយសារតែនាង មាន
បញ្ហាសុខភាពដែរ។

តារាបង្ហាញម៉ូដដែលកំពុងតែ មានឈ្មោះបោះសំឡេងខ្លាំង និងកំពុងតែគ្រងតំណែង ជាតួឯកស្រី
បន្តបន្ទាប់ សក្ខណា បានប្រាប់ឲ្យដឹង លាយឡំសំណើចថា “ខ្ញុំមិនប្រកែកទេបង... ចំពោះពាក្យ
ចចាមអារ៉ាមនោះ គឺខ្ញុំពិតជាបានដួលសន្លប់ម្តងមែន ។ដោយសារតែខ្ញុំមានការហត់នឿយ បូករួម
ជាមួយអារម្មណ៍មិនសូវល្អផងក៏ដួលសន្លប់ ដោយមិនដឹងខ្លួន ។ តែខ្ញុំបានទៅពិនិត្យសុខភាពហើយ
ពេទ្យប្រាប់ថាអត់ មានបញ្ហាអីទេ មកពីសុខភាពខ្ញុំខ្សោយ ដោយសារតែមិនសូវមានពេល សម្រាក
គ្រប់គ្រាន់ហត់នឿយពេក តែប៉ុណ្ណឹងអត់មានអីធំដុំទេ”។

ពិធីការិនីសម្បុរស្រអែមស្រស់ មានស្នាមញញឹម និងទម្រង់មុខស្រទន់ មានមន្តស្នេហ៍រូបនេះ បាន
ប្រាប់ឲ្យដឹងទៀតថា នាងទទួលស្គាល់ថា បច្ចុប្បន្ន គឺនាងសម្រុកការងារច្រើន បន្តកន្ទុយ គ្នារហូត
គ្មានពេលសម្រាកទេ ពេលខ្លះក្នុងមួយថ្ងៃ ត្រូវចេញទៅថត២ ទៅ៣កន្លែង ជាប់ៗគ្នា តាមការពិត
នាងក៏មាន ការហត់នឿយចង់ រកពេលសម្រាកដែរ ។តែត្រូវសម្រុកថតរឿងផង ថតស្ពតពាណិជ្ជ
កម្មផង ពិធីការិនី ឲ្យខាងស្ថានីយទូរទស្សន៍ផង និងពិធីការិនីនៅតាមកម្មវិធី ខាងក្រៅផង រកពេល
ដកឃ្លាមិនរួច ទាល់តែសោះ ទើបចេះតែកើតអាការដួល សន្លប់ញឹកញាប់បែបនេះ៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: saray sakna entertainment khmer star