CamNews

តារា 

តារាស្រីល្បី អតីត ជ័យលាភី លេខ ២ The Voice China 2013 បរិច្ចាក កែវភ្នែក មុនស្លាប់ដោយរោគមហារីក(វីដេអូ)

ព័ត៌មានតារា ៖ ស្ថិតនៅក្នុងវ័យទើបតែ ៣៣ ឆ្នាំ តារាចម្រៀងប៉ប់ ល្បីរបស់ប្រទេសចិន នាង Yao Beina បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ ក្នុងក្រុង   Shenzhen ខេត្ត Guangdong ប្រទេសចិន ដោយរោគមហារីក ដើមទ្រូង ។

ចាប់កំណើតថ្ងៃទី ២៦ សីហា ឆ្នាំ ១៩៨១ តារាចម្រៀងស្រី នាងYao Beina មានស្រុក   កំណើត នៅក្នុង ក្រុង Wuhan ខេត្ត Hubei បានធ្វើរោគវិនិច្ឆ័យ និងបានរកឃើញកើតជម្ងឺមហារីកដើមទ្រូងកាលពីអំឡុង ឆ្នាំ ២០១១ ក្នុងរយៈពេលដ៏ខ្លី នាងបានធ្វើការវះកាត់ យកចេញដើមទ្រូងផ្នែកខាងឆ្វេង ។

រាងស្រាកស្រានពីជម្ងឺកាចសាហាវមួយនេះ តែគ្មានវាសនា ជាសះស្បើយដាច់ នោះទេ នាង Yao Beina បានវិលត្រលប់ចូលវិស័យសិល្បៈវិញ ក្នុង នោះកេរ្តិ៍ឈ្មោះល្បីរបស់នាងបានឮខ្ទរខ្ទារពាសពេញប្រទេស ក្រោយពីនាងបាន ជាប់ជ័យលាភី   ចំណាត់ ថ្នាក់លេខ ២ ក្នុងកម្មវិធីប្រលង   ចម្រៀងលំដាប់ថ្នាក់ពិភព លោក អំឡុងឆ្នាំ ២០១៣(The Voice of China in 2013) គួបផ្សំជាមួយនឹងភាពជោគជ័យរបស់នាងតាម រយៈការច្រៀង​ ចម្រៀងមួយបទនៅក្នុង ខ្សែភាពយន្តភាគ  បុរាណចិន   ដ៏ពេញ  និយមរឿង “The Back Palace: Legend of Zhen Huan” ដែលត្រូវ  បានថត ផ្សាយក្នុង   Chinese version of the song “Let it Go” ដែលត្រូវបាន ដកស្រងចេញពី ខ្សែភាពយន្ត Disney movie Frozen ។

ទទួលមរណភាព វេលាម៉ោង ៤ និង ៥៥ នាទីល្ងាច(ម៉ោងក្នុងស្រុកប្រទេសចិន)កាលពីថ្ងៃសុក្រសប្តាហ៍ កន្លងទៅនេះ​ បុរសជាឪពុក តារាស្រី រូបនេះ បានសម្រេចចុះហត្ថលេខាទៅលើបំណងប្រាថ្នាចុងក្រោយ របស់នាង ពាក់ព័ន្ធនឹងសំណុំ ឯ កសារ បរិច្ចាក កែវភ្នែករបស់នាង ទៅអោយអ្នកជម្ងឺ មកពី ក្រុង Shen - zhen និង ក្រុង Chengdu ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: China Star news Yao Beina The Voice China