CamNews

ទូរស័ព្ទ 

LG បង្ហាញណែនាំស្មាតហ្វូនស៊េរីមធ្យម ពីរម៉ូដែល ធូរថ្លៃ តែលក្ខណៈសម្បត្តិល្អគួរសម

មានកំរិតតំលៃលក់ថោកជាង ប៉ុន្តែស្មាតហ្វូនថ្មីពីរម៉ូដែលរបស់ LG នៅតែបំពាក់នូវ Feature មួយចំនួន ដូចទៅនឹងបណ្តាត្រកូល G ស៊េរីខ្ពស់ផ្សេងទៀត រួមមាន៖ ប៊ូតុងបញ្ជាសម្លេង ប៊ូតុង Power ស្ថិតនៅផ្នែក ខាងក្រោយ និង Knock Code។

ម៉ូដែលដំបូងគឺ LG G2 Lite ជាម៉ូដែលមួយទាបជាង LG G2 mini។ ស្មាតហ្វូននេះបំពាក់នូវអេក្រង់ IPS 4.5 inch ជាមួយនឹងកំរិតរីសូលុយហ្សិន 800 x 480 pixel និងកំរិតដង់ស៊ីតេភិចហ្សែល 207 ppi។

ផ្នែកខាងក្នុងស្មាតហ្វូននេះ បានបំពាក់រួចជាស្រេចនូវ CPU Quad Core Snapdragon 1.2 GHz, RAM 1 GB និងមេម៉ូរីក្នុង 4 GB ហើយអាចបន្ថែមមេម៉ូរីក្រៅបានដល់ 32 GB តាមរយះកាតមេម៉ូរី។

LG G2 Lite មានកាមេរ៉ាក្រោយទំហំ 8MP ប៉ុន្តែអាចថតវីដេអូបានគុណភាពតែ WVGA ឯផ្នែកខាងមុខគឺ  កាមេរ៉ា VGA។ ស្មាតហ្វូនមានទម្ងន់ 153 g ថាមពលថ្ម 1820 mAh ផ្គត់ផ្គង់តំណភ្ជាប់ 2G, 3G, Wi-Fi និងមាន FM Radio ផងដែរ។ បើតាមការប្រកាសបង្ហាញ LG G2 Lite នឹងមានបីពណ៌សម្រាប់ធ្វើការ ជ្រើសរើស គឺពណ៌ស ពណ៌ខ្មៅ និងពណ៌មាស។ ស្មាតហ្វូនត្រូវបានដំឡើងរួចជាស្រេចផងដែរ នូវប្រព័ន្ធ ប្រតិបត្តិការ Android 4.4 KitKat ក៏ដូចជា Software ពិសេសៗមួយចំនួនរបស់ LG ដូចជា Knock Code និង Quick Selfie។

LG G2 Lite នឹងមានតំលៃលក់ដំបូង 245 USD ។

គំរូស្មាតហ្វូនទី២ ដែល LG បានបង្ហាញណែនាំគឺ LG L Prime។ ស្មាតហ្វូនមានអេក្រង់ទំហំ 5 inch មាន កំរិតរីសូលុយហ្សិនតែ 854 x 480 pixel និងកំរិតដង់ស៊ីតេភិចហ្សែល 196 ppi។

LG L Prime ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat CPU Quad Core របស់ Qualcomm ល្បឿន 1.3 GHz និង RAM 1 GB។ កាមេរ៉ាក្រោយមានទំហំ 8MP អាចថតវីដេអូបានគុណភាព HD ក្នុងនោះកាមេរ៉ា មុខមានទំហំតែ 1.3MP ប៉ុន្តែវាអាចសមល្មម បំពេញតម្រូវការ ការថតរូប Selfie របស់អ្នកប្រើប្រាស់បាន។

LG L Prime ត្រូវបានបំពាក់នូវតំណភ្ជាប់ដូចទៅនឹង LG G2 Lite ដែរ ប៉ុន្តែមានកំរិតថាមពលថ្មធំជាងគឺ 2460 mAh។ ពណ៌របស់ LG L Prime មាន ស ខ្មៅ និងមាស។

តំលៃលក់ដំបូងរបស់ LG L Prime គឺ 265 USD ៕

...អាន៖ Galaxy S6 នឹងប្រើកាមេរ៉ាឡើងដល់ ២១ មេហ្គាភិចហ្សែល

...អាន៖ iPhone 6, iPhone 6 Plus, iPad Air 2 អាចនឹងមានម៉ូដែល 32 GB ក្នុងថ្ងៃខាងមុខ

 

ប្រែសម្រួល៖ សិលា
ប្រភព៖ GSMArena


Tags: LG Mid-range smartphone G2 Lite L Prime Smartphone Hightech