CamNews

តារា 

ឆយី ស្ងាត់ៗមានកូន​ក្នុង​ផ្ទៃ ខណៈ​មុខ​ស្វាមី​នៅ​បន្ត​លាក់​បាំង

ភ្នំពេញៈ តារាសម្តែង និងចម្រៀង នាង ឆយី ថ្មីៗនេះ បានធ្វើឲ្យទស្សនិកជន ជាច្រើន មានការភ្ញាក់ផ្អើល ស្រឡាំងកាំងស្ទើរគ្រប់គ្នា ក្រោយពីនាងបានចេញមុខ ប្រកាសក្តែងៗថា ខ្លួនកំពុងតែត្រៀមធ្វើជាម្តាយគេ និងប្រាប់ពីអារម្មណ៍រំភើប ដែលនាងអាច និងឃើញមុខកូន ក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈដែលតារារូបនេះ មិនធា្លប់បានបង្ហាញមុខ បុរសជាគូស្នេហ៍ ឬចូលរោងការ ជាមួយបុរសណាម្នាក់ឡើយ កាលពីពេលកន្លងមក ។ ប៉ុន្តែនៅសុខៗនាងបែរជា ទម្លាយថា ខ្លួនមានកូនទៅវិញ ពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើល សម្រាប់មហាជនទូទៅ។

តាមរយៈសារខ្លីមួយ ដែលតារាសម្តែងធ្មេញជំពឹស នាង ឆយី បង្ហោះនៅលើ Account Facebook ផ្ទាល់ខ្លួនរបស់នាង បានសរសេរប្រកាស ជាសាធារណៈ ពីអារម្មណ៍របស់នាងថា «អារម្មណ៍ជិតធ្វើជាម្តាយគេ វាខុសពីអារម្មណ៍នៅម្នាក់ឯង ...ខ្ញុំមានអារម្មណ៍ថា មានសេចក្តីសុខបំផុត នៅពេលដែលខ្ញុំ ដឹងថាខ្ញុំមានកូន នេះគឺជាលើកទី១ ហើយដែលខ្ញុំមានសេចក្តីសុខក្នុងចិត្ត ស្នាមញញឹមរាល់ព្រឹក ពេលដែលខ្ញុំភ្ញាក់ពីគេង គឺបាននិយាយពាក្យថា morning my little angle នេះជាអារម្មណ៍ ដែលមនុស្សស្រីយើងខ្លះ គាត់មិនធ្លាប់ទទួលបាន....គេគឺជាកូនដែលកើតមក ដោយក្តីស្រលាញ់ពីមនុស្សពីរអ្នក... ខ្ញុំមានអារម្មណ៍ថា មានសុភមង្គលណាស់ ដែលបានបង្កើតកូន ជាមួយមនុស្សដែលខ្ញុំស្រលាញ់ ទោះបីគេមិនបាន នៅក្បែរខ្ញុំ ថែរក្សាខ្ញុំ ការពារខ្ញុំ តែគេបានទុកមនុស្សម្នាក់ ឲ្យនៅក្បែរខ្ញុំជំនួសគេ..»។

វាពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅសុខៗ តារារូបនេះ បែរជាចេញមុខបង្ហាញ ពីអារម្មណ៍ផ្ទាល់ខ្លួន ខណៈដែលនាង កំពុងតែត្រៀមខ្លួន ធ្វើជាម្តាយមានគ្រួសារ ដូចជា នារីដទៃតាមក្តីប្រាថ្នារបស់នាង នាពេលកន្លងមក ប៉ុន្តែអ្វីដែលជាមន្ទិលសង្ស័យ សម្រាប់មហាជននោះ គឺស្វាមីរបស់នាង ដោយមិនបានបញ្ជាក់ ឬក៏បង្ហាញមុខស្វាមីថា ជាអ្នកណា ធ្វើការងារអ្វី ហើយចំណងស្នេហ៍របស់ពួកនាង ចាប់ផ្តើមដុះពន្លកជាមួយគ្នា តាំងពីពេលណាឡើយ ។

ជុំវិញព័ត៌មាន ដែលនាងបង្ហាញ ជាសាធារណៈពីរឿង មានកូននោះដែរ គេហទំព័រ LookingTODAY មិនអាចទាក់ទងសួរនាំ នាងពីរឿងស្វាមីមិនទាន់រៀបការ របស់នាងបានទេ នៅថ្ងៃទី៦ ខែឧសភា នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh