CamNews

សុខភាព 

ជម្ងឺសា (Sars) អាចនឹងផ្ទុះឡើងសាជាថ្មី ឬយ៉ាងណា?

អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយកាល
ពីម្សិលមិញនេះ បានអោយដឹងថា  មានមន្ទិលសង្ស័យមួយទាក់ទិនទៅនឹងថាតើ  ជម្ងឺសា ​(Sars)
អាចនឹងផ្ទុះឡើងសាជាថ្មីឬយ៉ាងណា?

គួរបញ្ជាក់ផងដែរថា មន្ទិលសង្ស័យមួយនេះ  ត្រូវបានកើតឡើង បន្ទាប់ពីបុរសវ័យ ៤៩ ឆ្នាំម្នាក់កំ
ពុងតែតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឹម៉្យាង  ក្នុងការរស់រានមានជីវិត នៅក្នុងមន្ទីរពេទ្យ  ទីក្រុង
ឡុងដ៍ ដែលត្រូវបានក្រុមវេជ្ជបណ្ឌិតបានអះអាងថា វាមានសភាពស្រដៀងទៅនឹងជម្ងឺសា (Sars)
ដូច្នោះដែរ។

មិ​នត្រឹមតែប៉ុណ្ណោះ របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថា  មកទល់នឹងពេលនេះ
ចក្រភពអង់គ្លេសក៏បានប្រកាសអាសន្នផងដែរ  ទាក់ទិននឹងករណីមួយនេះ ។  បើនិយាយពីបុរស
វ័យ  ៤៩  ឆ្នាំរូបនោះវិញ   មិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណអោយដឹងនោះទេ   គ្រាន់តែបាន
បញ្ជាក់ថា គាត់ត្រូវបានបញ្ជូនមកទីក្រុងឡុងដ៍ តាមរយៈជើងហោះហើរឯកជនចេញពីប្រទេសអា
រ៉ាប់ប៊ីសាអ៊ូឌីដ ខណៈពេលដែលរកឃើញថាគាត់មានជម្ងឺចម្លែកម៉្យាងដែលអ្នកវិទ្យាសាស្រ្តបានអះ
អាងជំហានដំបូងថា​ វាស្រដៀងទៅនឹងជម្ងឺសា (Sars)។

គួររំឮកផងដែរថា  ករណីស្រដៀងគ្នាមួយផ្សេងទៀត  ក៏បានឆក់យកអាយុជីវិតបុរសម្នាក់ផងដែរ
នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ ស្របពេលដែលមានមន្ទិលសង្ស័យថា  តើជម្ងឺសា  (Sars) អាច
នឹង ផ្ទុះឡើងសាជាថ្មីឬយ៉ាងណា   ខណៈពេលដែលករណីដ៏ក្តៅគគុកមួយនេះ   កំពុងតែស្ថិតនៅ
ក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ ពិសី
ប្រភព ៖ Daily


Tags: international news strange entertainment