CamNews

ថេបប្ល៊ែត 

លេចចេញរូបភាព iPad 5 បង្អួតរាងជាមួយ iPad 3

វាគួរឲ្យចម្លែកចិត្តមួយ នៅពេលដែលម៉ូដែល iPad ដែលយកមកធ្វើការប្រៀបធៀបជាមួយ
iPad 5 បែរជា iPad 3 មិនមែនជា iPad 4 ដែលជាម៉ូដែលថ្មីបំផុត ទៅវិញ។ ជាក់ស្តែង រឿង
នេះក៏មិនជាសំខាន់អ្វីប៉ុន្មានទេ ព្រោះតែ iPad 3 និង iPad 4 ស្ទើរតែដូចគ្នាស្តីពីការរចនាម៉ូត
ខុសត្រង់តែរន្ធដោតសាកថ្មរបស់ iPad 4 បានប្តូរទៅជាប្រភេទរន្ធ Lightning។

តាមបណ្តារូបភាពដែលបានបង្ហោះឡើងនៅលើ Weibo, រូបរាងរបស់ iPad 5 វាស្រដៀងច្រើន
ជាមួយនឹងបណ្តាព័ត៌មានចចាមអារាម កាលពីពេលមុនៗ។​ ម៉ូដែលនេះ មានការរចនាម៉ូតយក
គំរូតាម iPad mini ជាមួយនឹងផ្នែកគែមៗរាងមូលៗ និងស៊ុមព័ទ្ធអេក្រង់ ដ៏ស្តើង។ តាមរយះនេះ
ខ្នាតប្រវែងរបស់វា បានបង្រួមតូចច្រើនគួរសម បើប្រៀបជាមួយ iPad 3។

បច្ចុប្បន្ន ព័ត៌មានស្តីពីលក្ខណៈពិសេស និងពេលវេលាបង្ហាញខ្លួនរបស់ iPad 5 នៅមិនទាន់
បានបង្ហើបឲ្យដឹងនៅឡើយទេ។ លទ្ធភាពច្រើន វានឹងត្រូវបានបង្ហាញណែនាំខ្លួននៅខែតុលា
ឆ្នាំនេះ ត្រូវនឹងមួយឆ្នាំ បន្ទាប់ពី iPad 4 បានបង្ហាញខ្លួន។

ទស្សនារូបភាព iPad 5 បង្អួតរាងជាមួយ iPad 3 ខាងក្រោមទាំងអស់គ្នា:

ដោយ៖ សិលា
ប្រភព៖ zng


Tags: Appear images iPad 5 iPad 3 Tablet apple hightech