CamNews

ភាពយន្ត 

វីដេអូខ្លី តែមានន័យជ្រៅ ដាស់តឿន មនុស្សអំពី មហន្តរាយធម្មជាតិ ដែលមនុស្សបង្កើតឡើង

ពីដើមឡើយ មនុស្សតិច តំរូវការប្រើប្រាស់ ប្រចាំថ្ងៃក៏តិច ហើយមិនទាន់សម័យ នោះទេ ។ តែ ក្រោយមក ចំនួនមនុស្សបាន កើនឡើង តំរូវការ កាន់តែច្រើន ភាពជឿនលឿន ក៏កាន់តែអស្ចារ្យ ដែលធ្វើអោយ ពិភពលោក ស្ថិតនៅក្នុង មហន្តរាយ ។ ដូចនេះហើយទើបលោក Steve Cutts បាន ធ្វើវីដេអូ ខាងក្រោមនេះឡើង ។



បើទោះបីជា វីដេអូនេះ បានធ្វើតាំងតែ ពីឆ្នាំ ២០១២ មែនតែ រាល់រូបសកម្មភាព ដែលនៅក្នុងវីដេអូ នេះ នៅតែជាបញ្ហា ធំដែលមិនទាន់ អាចលុបបំបាត់បាន នៅឡើយ ។ បញ្ហាទាំងនោះ មានដូចជា ជីវិតសត្វព្រៃ ការកាប់បំផ្លាញព្រៃឈើ ការចាប់ត្រីខុសច្បាប់ ការបំពុល ទឹកនិងបរិយាកាសជាដើម។ វាគ្រាន់តែ ជាការក្រើនរំលឹកមួយ ដល់មនុស្សលោក អោយមានការ ភា្ញក់រលឹក និងងាកមកថែរក្សា សម្បត្តិធម្មជាតិ អោយបានគង់វង្ស ៕ 


 

ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: movie steve cutts short movie youtube