CamNews

តារា 

តារា​បរទេស​ណា​ខ្លះ​ បែក​បាក់​ស្នេហា​ក្នុង​ឆ្នាំ​២០១៤?

បរទេស៖ ក្រៅពីតារារបស់ប្រទេសខ្មែរ ដែលតែងតែមានព័ត៌មាន បែកបាក់គ្នាឥតឈប់ ងាកមកតារាល្បីៗលំដាប់ពិភពលោក ក៏ជួបប្រទះការប្រេះឆាក្នុង ជីវិត ស្នេហារបស់ពួកគេដែរ ។


ថ្ងៃនេះ LookingTODAY សូមនាំប្រិយមិត្ត ទៅតាមដានព័ត៌មានអំពីតារាបរទេសល្បីៗ ដែលបែកបាក់ស្នេហ៍ក្នុងឆ្នាំ២០១៤ កន្លងទៅ៖

១. តារាសម្តែងនាង Gong Hyo Jin និងលោក Lee Jin-Wook បានបែកគ្នាកាលពីចុងឆ្នាំ២០១៤ ។


២. តារាចម្រៀង Minah និងកីឡាករបាល់ទាត់ Son Heung Min បានបែកគ្នាកាលពីខែមិថុនា ឆ្នាំ២០១៤ ។

៣. តារាចម្រៀង Se7en និងតារាម៉ូដែលនាង Park Han Byul បានបែកបាក់គ្នាពីឆ្នាំ២០១៤ បន្ទាប់ពីទំនាក់ទំនងស្នេហា១២ឆ្នាំ ។

៤. តារាសម្តែងនាង Kim Min Hee និងតារាសម្តែងលោក Jo In Sung បានបែកគ្នា នៅចុងខែកញ្ញា ឆ្នាំ២០១៤ ។

៥. តារាសម្តែង និងចម្រៀង Yoo In-na និងតារាចម្រៀង Ji Hyun Woo បែកគ្នានៅឆ្នាំ២០១៤ បន្ទាប់ពីទំនាក់ទំនង ស្នេហា២ឆ្នាំ ។

៦. សិល្បៈការិនី ស្គីទឹកកក Kim Yuna និងតារាម៉ូដែល Kim Won Joong បានបែកគ្នា ក្នុងខែកញ្ញា ឆ្នាំ២០១៤ ដោយអ្នកទាំងពីរ ក្រោយភ្ជាប់ទំនាក់ទំនងស្នេហាបានតែ៦ខែប៉ុណ្ណោះ ។

៧. តារាកំប្លែងលោក Yang Sang Guk និងតារាសម្តែងនាង Chun Yi Seul បានបែកគ្នា នៅដើមខែធ្នូ ឆ្នាំ២០១៤ ។

៨. តារាចម្រៀង និងជាតារាម៉ូដែល Kim Bum និងតារាសម្តែង Moon Geun Young បានបែកគ្នានៅ ខែឧសភា ឆ្នាំ២០១៤ ។

៩. តារាសម្តែង នាង Kim Woo Bin និង Yoo Ji An បានបែកគ្នានៅ ខែឧសភា ឆ្នាំ២០១៤ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh