ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមាន
អារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ ដែលអាចធ្វើឱ្យអ្នក
ទទួលទានដំណេកបានស្កប់ស្កល់ល្អ?
ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖
១/ ផ្លែឈើរី៖ ជាប្រភេទផ្លែឈើម្យ៉ាង ដែលមានផ្ទុកនូវ សារធាតុម៉េឡាតូនីន ដែលអាច
ជួយទ្រទ្រង់ និង ការពារ រាង្គកាយមនុស្ស ឱ្យឆាប់ងងុយគេង និងទទួលទានដំណេកបាន
ស្កប់ស្កល់ល្អ។
២/ តែបៃតង៖ ជាប្រភេទរុក្ខជាតិ ធម្មជាតិម្យ៉ាង មានផ្ទុកទៅដោយ សារធាតុ theanine
ដែលធ្វើឱ្យមនុស្ស ទទួលទានដំណេក បានលក់យ៉ាងស្កប់ស្កល់។ ចំណំា៖ ត្រូវទទួលទាន
តែបៃតងក្តៅ ១ថ្ងៃ ១ពែង។
៣/ ផ្លែចេក៖ ជាប្រភេទផ្លែឈើ ដែលសម្បូរណ៍ទៅដោយ សារធាតុប៉ូតាស្យូម និង ម៉ាញេ
ស្យូម ដែលជួយកាត់បន្ថយនូវ ការគិតច្រើន ធ្វើចលនារបស់សាច់ដុំបានសំរាក គ្រប់គ្រាន់
ដែលជាហេតុធ្វើឱ្យ មនុស្សទទួលទានដំណេកបានលក់ល្អ៕
ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
-អាហារពីរប្រភេទ កាត់បន្ថយស្រ្តេស បានឆាប់រហ័ស
-វិធីងាយៗ ៨យ៉ាង ធ្វើឱ្យមិត្តស្រី បាក់ចិត្តស្រលាញ់ ដ៏ ផ្អែមល្ហែម
-អាហារ បួនយ៉ាង ជួយឱ្យភ្នែកមើលឃើញច្បាស់ល្អ និង គ្មានជំងឺឆ្លង
-វិធីធ្វើម៉ាស បិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីងាយៗ បីយ៉ាង ធ្វើម៉ាសបិទមុខឱ្យស្បែកសម៉ដ្ឋ តឹងណែន រយៈពេល ១៥នាទី
ដោយ៖ វណ្ណៈ
ប្រភព៖ health