CamNews

តារា 

ឃិត សំម៉ាលីស ត្រូវផលិតកម្មព្រមាន ចាត់វិធានការក្ដៅ រឿងស្លៀកសិចស៊ីជ្រុល

ភ្នំពេញ៖ ក្រោយពីមានការរិះគន់ខ្លាំងៗពីសំណាក់ទស្សនិកជន ចំពោះទង្វើ របស់តារាចម្រៀង ក្នុងផលិតកម្ម Diamond គឺកញ្ញា ឃិត សំម៉ាលិស ជុំវិញការថតបញ្ចេញ សាច់ដើមទ្រូង ស្ទើរតែលេចចេញ ចុងសុដន់ទាំងស្រុងនោះ ថ្មីៗនេះ ក៏ធ្លាយដំណឹង គួរឲ្យចាប់អារម្មណ៍មកថា ខាងផលិតកម្ម Diamond បានចាត់វិធានការក្តៅ ចំពោះតារា ឃិត សំម៉ាលិស ដែលមិនគោរពគោលការណ៍ និងបានធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន ព្រោះតែការស្លៀកពាក់ សិចស៊ីជ្រុល ហួសហេតុ ។

លោក មុំ មុន្នីរិទ្ធិ អ្នកគ្រប់គ្រងតួសម្ដែង និងតារាចម្រៀង នៅផលិតកម្ម Diamond Music បានប្រាប់គេហទំព័រ Looking TODAY តាមសារអេឡិចត្រូនិច នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤នេះថា ដោយសារតែទង្វើ ថតបង្ហាញភាពសិចស៊ីរបស់ កញ្ញា ឃិត សំម៉ាលីស ម្តងជាពីរដង រហូតដល់មានការរិះគន់ ពីសំណាក់ទស្សនិកជននេះហើយ ទើបបង្កឲ្យមានផលប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះ ក្រុមហ៊ុនយ៉ាងខ្លាំង ។

លោក មុំ មុន្នីរិទ្ធិ បាននិយាយបន្តថា បញ្ហារនេះ បានកើតឡើងជាញឹកញាប់ រាប់មិនអស់សម្រាប់តារាចម្រៀង កញ្ញា ឃិត សំម៉ាលិស ហើយពេលនេះ ជាពេលចុងក្រោយ នៃកិច្ចសន្យា ដែលក្រុមហ៊ុនបាន ដាក់លក្ខខណ្ឌទៅនាង ។ ប្រសិនជានៅដដែលៗទៀត មិនគោរពលក្ខខណ្ឌ ក្រុមហ៊ុននឹងត្រូវចាត់ចែង វិធានការថ្មីផ្សេងទៀត ចំពោះនាង ។

អ្នកគ្រប់គ្រងតួនៅផលិតកម្ម Diamond លោក មុំ មុន្នីរិទ្ធិ បានបញ្ជាក់ថា ទង្វើដែល ម៉ាលីស បានធ្វើនេះគឺ មានផលប៉ះពាល់ ដល់ក្រុមហ៊ុនយ៉ាងខ្លាំង ព្រោះថា តារាស្រីដទៃឯទៀត មិនដែលមានបញ្ហា កើតឡើង ដូចជា ម៉ាលីស នោះទេ ។ ដូច្នេះខាងផលិតកម្ម គឺមានត្រឹមលក្ខខណ្ឌចុងក្រោយ តែសុំមិនទាន់បញ្ចេញប្រាប់ នៅពេលនេះ ទេ ពោលគឺទុកឱកាសឲ្យតារាចម្រៀងរូបនេះ កែខ្លួន និងប្ដូរឥរិយាបថ ក្នុងការស្លៀកពាក់។ ម្យ៉ាងទៀត បើនាងមិនធ្វើតាមលក្ខខណ្ឌ ក្រុមហ៊ុននឹងចាត់ចែង តាមកិច្ចសន្យានោះ ។

ជុំវិញវិធានការ ដ៏រសើបនេះ នៅរសៀលថ្ងៃដដែល គេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ទំនង ដើម្បីសុំការបកស្រាយបន្ថែម ពីកញ្ញា ឃិត សំម៉ាលីស បាននៅឡើយទេ។ ដូច្នេះ LookingTODAY ស្វាមគមន៍ ចំពោះការចេញមុខបំភ្លឺ ពីកញ្ញា ម៉ាលីស នៅពេលក្រោយ ដើម្បីស្ដារកេរ្តិ៍ឈ្មោះ និងកិត្តិយស ក្នុងនាមជាតារាល្បីឡើងវិញ ហើយអាចគេចផុតពីសំឡេងរិះគន់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh