CamNews

តារា 

2PM Nichkhun ប្រាប់ថាភ្នែករបស់គេ គឺជាកន្លែងទាក់ទាញបំផុត


សមាជិកក្រុម 2PM Nichkhun បានបង្ហាញអោយមនុស្សគ្រប់គ្នាបានដឹងអំពីផ្នែកនៃរាងកាយទាំង​មូលរបស់គេដែលគេគិតថាសំខាន់និងនាំអោយគេទទួល បាន ជោកជ័យបំផុតកាលពីថ្ងៃ​ទី២២ក្នុងកម្មវិធី Midnight TV Entertainment របស់ SBS ដោយបានចូលរួមក្នុង​វគ្គ Star Fast Ball Interview ដោយបាន​លើកឡើងថាភ្នែកគឺជាងផ្នែកមួយនៃសម្រស់​ដែលមិនអាចខ្វះបានដោយ Nichkhun បាននិយាយប្រាប់ថា �ខ្ញុំស្រលាញ់ភ្នែកជាងកន្លែងណាទាំងអស់! អ្នកមិនអាចកុហក​ខ្សែភ្នែកបាននោះទេហើយអ្នកអាចមើល​ចិត្តមនុស្សដឹងបានដោយងាយដោយគ្រាន់តែសម្លឹង​មើលទៅខ្សែភ្នែ ក បែបនេះហើយបានជាខ្ញុំយល់ថា​ភ្នែកខ្ញុំជាអ្វីដែលទាក់ទាញបំផុត​ជាពិសេសពេល​ដែលខ្ញុំមើលរូបថតខ្លួនឯង�។
បើមើលទៅ Nichkhun ពិតជាមានភ្នែកដ៏ស្រស់ស្អាតពិតមែនចុះអ្នកវិញគិតយ៉ាងណា?
ដោយ៖ វឌ្ឍនា
ប្រភពពី៖ allkpop

Tags: kpopnichkhun2pm