CamNews

ប្លែកៗ 

បុរសចិន ធ្វើពិធីបុណ្យសព ឱ្យរថយន្ដម៉ាក Porsche

បុរស​ម្នាក់​នៅ​ប្រទេស​ចិន បានធ្វើ​ពិធី​បុណ្យសព​ឱ្យ​រថយន្ដ​ទំនើប ម៉ូ​ដែល Porsche Cayenne ដែល​ខ្លួន​ទើបបាន​ទិញ ក្រោយពី​ជួប​គ្រោះថ្នាក់​ដោយសារ​មាន​បញ្ហា​ម៉ាស៊ីន ប៉ុន្ដែ​ក្រុមហ៊ុន​ចែកចាយ​រថយន្ដ​នេះ មិន​សង​ការខូចខាត។

បន្ទាប់ពី​ការប៉ះទង្គិច​រថយន្ដ ដែល​បាន​កើតឡើង​នៅ​ក្រុង Changsha ខេ​ត្រ Hunan ប្រទេស​ចិន លោក Hao Gang ដែលជា​ម្ចាស់​រថយន្ដ បានសម្រេច​ចិត្ត​ធ្វើ​ពិធី​បុណ្យសព​ឱ្យ​រថយន្ដ​ទំនើប ម៉ាក់ Porsche របស់ខ្លួន។ មូលហេតុ​ដែល Hao Gang ធ្វើបែបនេះ គឺ​ដើម្បី​ទាមទារ​សំណង​ខូចខាត​ពី​ក្រុមហ៊ុន​ចែកចាយ  ក្រោយពី​គាត់​បាន​ទិញ​រថយន្ដ ម៉ូ​ដែល Porsche Cayenne ប៉ុន្ដែ​ត្រូវ​ជួប​គ្រោះ​ថ្នាក់ ដោយសារតែ​ម៉ាស៊ីន​មាន​បញ្ហា​បច្ចេកទេស។

Hao Gang កំពុង​ធ្វើ​ពិធី​បុណ្យសព​ឱ្យ​រថយន្ដ​របស់ខ្លួន


Hao Gang ដែលជា​ម្ចាស់​រថយន្ដ​នេះ ឱ្យដឹងថា ៖ “ខ្ញុំ​ពិតជា​មានការ​រីករាយ​ណាស់ នៅពេល​បាន​ក្លាយជា​ម្ចាស់​រថយន្ដ Porsche Cayenne។ ប៉ុន្ដែ បញ្ហា​គួរឱ្យ​សោកស្ដាយ​បានកើត​ឡើង នៅពេល​ខ្ញុំ និង​ភរិយា កំពុងធ្វើដំណើរ​ទៅ​ទេសចរណ៍ ហើយ​បាន​ជួបនឹង​គ្រោះថ្នាក់។ រថយន្ដ​ខ្ញុំ បាន​បុក​រថយន្ដ​មួយ​ផ្សេងទៀត តែ​សំណាងល្អ យើង​នៅមាន​ជីវិត។ ក្រុមនគរបាល​ជំនាញ​ផ្នែក​ចរាចរណ៍ បានធ្វើការ​ត្រួតពិនិត្យ​រថយន្ដ​របស់ខ្ញុំ ហើយ​បាន​ប្រាប់ថា ហ្វ្រាំងរថយន្ដ មាន​បញ្ហា ដោយសារតែ​ម៉ាស៊ីន ត្រូវ​បាន​​​តម្លើង​​ មិន​ត្រឹមត្រូវ” ។

 Hao Gang ថ្លែងបន្ដ​ដោយ​មិន​សប្បាយចិត្ត​ថា ៖ “បើទោះជា​យ៉ាងនេះ​ក្ដី ខាង​ក្រុមហ៊ុន​ចែកចាយ​រថយន្ដ បាន​បដិសេធ និង​មិន​យល់ព្រម​សង​ការខូចខាត​ដល់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​បានសម្រេច​ចិត្ត​ធ្វើ​ពិធី​បុណ្យសព​ឱ្យ​រថយន្ដ​របស់ខ្ញុំ ហើយ​ព្រមាន​ដល់​អតិថិជន​ផ្សេងទៀត​ដែល​ប្រើ​រថយន្ដ​ប្រភេទ​នេះ អំពី​គ្រោះថ្នាក់​ដែល​អាច​នឹង​កើតឡើង” ។

មិន​ត្រឹមតែ​ធ្វើ​ពិធី​បុណ្យសព​ឱ្យ​រថយន្ដ Porsche Cayenne របស់ខ្លួន​នោះទេ ប៉ុន្ដែ Hao Gang ថែម​ទាំង​មាន​គម្រោង​នឹង​ទុក​រថយន្ដ​នេះ នៅក្នុង​ចំណត់​រថយន្ដ​របស់​ក្រុមហ៊ុន​ចែកចាយ​រថយន្ដ រហូតដល់​ទទួលបាន​សំណង​សមរម្យ។


ដោយ ៖ តារា
ប្រភព ៖ orange