CamNews

បច្ចេកវិទ្យា 

របៀបបំលែងទំហំ 50GB របស់ Box.net អោយទៅជា Hard disk សំរាប់ផ្ទុកទិន្នន័យមួយនៅក្នុង My Computer

ថ្ងៃនេះ Box.net បានធ្វើសេចក្តីជូនដំណឹងមួយអោយដឹងថាខ្លួននឹងផ្តល់ជូនដោយឥតគិតថ្លៃ
នូវទំហំសំរាប់រក្សាទុកទិន្នន័យឯកសារដល់បណ្តាអ្នកដែលប្រើប្រាស់ឧបករណ៍ដំណើរការ
ដោយប្រព័ន្ធប្រតិបត្តិការ Android ទូទៅដែលមានទំហំរហូតដល់ ៥០GB ឯណោះ។ នេះគឺ
ជាឃ្លាំងស្តុកឯកសារលើប្រព័ន្ធអ៊ីនធើណែតមានទំហំធំបំផុតមួយដែលមិនធ្លាប់មាននាពេល
កន្លងមក, ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះគឺវាមិនបានធ្វើការផ្តល់ជូននូវកម្មវិធីដើម្បី
គ្រប់គ្រងទិន្នន័យឯកសារសំរាប់គណនីឥតគិតថ្លៃនេះនោះឡើយ។ ប៉ុន្តែសូមប្រិយមិត្តកុំ
បារម្មណ៍អី Camnews នឹងធ្វើការណែនាំប្រាប់ពីរបៀបនៃការយក Box.net នេះដាក់ចូលក្នុង
My Computer របស់ប្រិយមិត្តតែម្តង ហើយតាមរយៈការអនុវត្តនេះនឹងផ្តល់ភាពងាយស្រួល
បំផុតសំរាប់ប្រិយមិត្តក្នុងការទាញយក រឺ up file មានលក្ខណៈប្រហាក់ប្រហែលគ្នានឹង
Dropbox ដែរ។


វិធីណែនាំនេះត្រូវបានអនុវត្តន៍នៅលើកុំព្យូទ័រដំណើរការដោយ Windows 7 ៖

-ដំបូងចូលទៅកាន់ My Computer > សំឡឹងមើលផ្នែកខាងឆ្វេង, កន្លែង Network > Click
Mouse ខាងស្តាំរួចរើសយក Map network drive...
-ចុចលើឃា្លអក្សរ "Connect to a Web site that you can use to store your documents and
pictures"។
-ចុច Next រួចចុចលើ "Choose a custom network locaton" ចុច Next ។
-វាយអាស័យដ្ឋាន "https://www.box.net/dav" ចូលទៅប្រអប់ដែលមានពាក្យថា"Internet
or network address" ចុច Next ។
-ពេលនោះនឹងមានផ្ទាំងសំរាប់ Login មួយបង្ហាញឡើង, ប្រិមិត្តបញ្ចូលពត៌មាន Username
និង Password គណនី Box.net របស់ខ្លួនចូលរួចចុច OK និងដាក់ឈ្មោះអោយ Hard disk ថ្មី
នេះ (ឧទាហរណ៍៖ Box.net) ។

រួចរាល់,ពេលនេះនៅក្នុង My Computer របស់ប្រិយមិត្តនឹងមាន directory ថ្មីមួយទៀតដែល
មានឈ្មោះថ្មីដែលទើបតែដាក់នោះ។ នៅក្នុង directory នេះមានផ្ទុកទៅដោយឯកសារមាន
នៅលើ Box.net ប្រិយមិត្តអាចធ្វើការចំលងរឺរក្សាទុកដោយសេរីនៅទីនេះ។ ថ្មីត្បិតតែវាផ្តល់
នូវអត្ថប្រយោជន៍ក៏ពិតមែន ប៉ុន្តែចំពោះល្បឿន upload/download file ដោយរបៀបនេះហាក់
ដូចជាយឺតយ៉ាវបន្តិច មិនលឿនដូចពេលប្រើប្រាស់ Box.net នៅលើ Browser នោះឡើយ។
ប៉ុន្តែប្រសិនបើប្រិយមិត្តផ្ទុកនូវឯកសារដែលមានទំហំតូចៗ នោះធ្វើតាមរបៀបនេះគឺមានភាព
ងាយស្រួលជាង។ ហើយបើចង់លប់នូវ directory នេះចេញពី My Computer គឺគ្រាន់តែចុច
Mouse ស្តាំ (right click) លើ directory ឈ្មោះថា Box.net នោះរួចយកពាក្យថា Delete ជាការ
ស្រេច។

Rigth Click រួចយកពាក្យថា Map network drive...

ចុចលើពាក្យ Connect to a website...


ចុចលើ Choose a custom... រួច Next

វាយអាស័យដ្ឋានដូចខាងលើរួចចុច Next

បំពេញ Username និង Password របស់ Box.net រួចចុច OK


ជូនពរប្រិយមិត្តអនុវត្តន៍បានជោគជ័យ !!!

ប្រភព៖ ifans
ដោយ៖ រស្មី

Tags: electronictechnologybox.netdirectory