CamNews

តារា 

តារាចម្រៀងChirs Brown រងការចោទប្រកាន់ពីបទលួចទូរស័ព្ទiPhone


ប៉ូលីសកំពុងតែសើ្កបអង្កេតទៅលើករណី របស់តារាចម្រៀងដ៏ល្បីល្បាញគឺលោក Chirs Brown ដែលលោកបានទទួលរងការចោទប្រកាន់ពីបទលួចយកទូរស័ព្ទដៃiPhone ពីស្រី្ត
វ័យចំណាស់ម្នាក់ ដែលបានព្យាយាមថតរូបរបស់លោក នៅឯក្លឹបកំសាន្ត South Beach។
ប៉ូលីសឈរជើងនៅMiami បានព្យាយាយទាក់ទងទៅលោកChirs Brown ដើម្បីនិយាយ
ទាក់ទងទៅនឹងបញ្ហានេះ ប៉ុន្តែមិនត្រូវបានទទួលចម្លើយពីលោក Chirs Brown ឡើយ។

តាមមតិរបស់អ្នកគំាទ្របាននិយាយថា លោកChirs Brownរូបលោកពុំអាចមានគំនិត
ធើ្វបែបនេះឡើយ ព្រោះរូបលោកមានចំនូលច្រើន មិនតែប៉ុណ្ណោះលោកក៏ទទួលបាន
ការគំាទ្រ និងមានមុខមាត់នៅលើវិស័យសិល្បៈផងដែរ។ ទោះបីជាមានមតិបែបនេះ
និយាយឡើងក្តីក៏ប៉ូលីសនៅតែស្កើបអង្កេតនៅលើជុំវិញបញ្ហានេះផងដែរ។


ដោយ ខេមរៈ
thesun

Tags: womancrazyiphonesingerchris brownsteal