CamNews

តារា 

តើកូនច្បងរូបសង្ហារបស់ លោក ព្រាប សុវត្ថិ ពិតជាអាចបំពេញបំណងឪពុកបានមែន?

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាទើបពេញកំលោះ ដែលជាកូនប្រុសច្បង របស់តារាចម្រៀងជើងចាស់លោក ព្រាប សុវត្ថិ គេមានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ ។ ហើយមួយរយៈពេលបានលេចមុខបុរសវ័យជំទង់ មុន្នីវណ្ណ នៅលើបណ្តាញសង្គមហ៊្វេសប៊ុក បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលជាមួយនឹងរូបសម្រស់ដ៏ស្រស់សង្ហា រួមទាំងសម្លេងពិរោះ និងទេពកោសល្យដ៏អស្ចារ្យផ្សេងៗជាច្រើនថែមទៀតផង ។

ដោយយោងតាមគណនីហ៊្វេសប៊ុករបស់ ប្អូនប្រុស សុវត្ថិ មុន្នីវណ្ណ ជាបេក្ខជនម្នាក់ដែលបានចូលរួមប្រលងថ្នាក់ទី ១២ ហើយសម័យប្រលងទើបតែបានបញ្ចប់ការប្រលងកាលពីថ្ងៃទី ២២-២៣ ចំនែកឯពេលនេះកំពុងតែរង់ចាំទទួលលទ្ធផល ។ 

បើយើងនិយាយត្រលប់មកវិញជាមួយនិង ទេពកោសល្យខាងផ្នែកសិល្បៈដ៏អស្ចារ្យរបស់ សុវត្ថិ មុន្នីវណ្ណ បណ្តាលឲ្យមានក្រុមអ្នកគាំទ្រជាច្រើន បានចោទជាសំណួរថា តើសុវត្ថិ មុន្នីវណ្ណ ពិតជាអាចដើរតាមគន្លងរបស់ឪពុករបស់ខ្លួនដូចដែរគាត់បានរំពឹងទុកដែរ ឬ ទេ? ភ្ជាប់ជាមួយចម្លើយទាំងនេះ មានមតិយោបល់ជាច្រើនរបស់អ្នកនិយមលេងអិនធឺណិតបាននិយាយថា សុវត្ថិ មុន្នីវណ្ណ ប្រាកដជាអាចក្លាយជាមនុស្សម្នាក់ដែលល្បីឈ្មោះ ព្រោះថាបើយោងតាមទេពកោសល្យដែលគេមានតាំងពីកំណើត និងរូបរាងដ៍ស្រស់សង្ហានេះ ពិតជាមិនចាញ់លោក ព្រាប សុវត្ថិប៉ុន្មានឡើយ ។ 

ប៉ុន្តែប្រការនេះ Camnews នៅមិនទាន់ហ៊ានអះអាងទេ ព្រោះថា សាមីខ្លួនលោក ព្រាប សុវត្ថិ នៅមិនទាន់បានចេញមុខបំភ្លឺ ឬ បកស្រាយព័ត៌មានណាមួយឲ្យច្បាស់នៅឡើយទេ ។​

គួររំលឹកឲ្យដឹងថា កាលពីឆ្នាំ ២០១១​ លោក ព្រាប សុវត្ថិ ធ្លាប់បានបង្ហើបប្រាប់ទស្សនាវដ្តីមួយថា លោកចង់ឲ្យកូនប្រុសរបស់លោក ក្លាយជាតារាដែលល្បីឈ្មោះជាងលោកទៅទៀត ជាពិសេសគឺកូនច្បងផ្ទាល់តែម្តង ។

ដូច្នេះហើយសូមរង់ចាំទស្សនាទាំងអស់គ្នាថា តើកូនច្បងរូបសង្ហារបស់ លោក ព្រាប សុវត្ថិ ពិតជាអាចបំពេញបំណងឪពុកបានមែន?

-ចុចអាន ៖ បែកធ្លាយ!! ពាក្យសម្តីរបស់លោក ព្រាប សុវត្ថិកាលពី ៥ ឆ្នាំមុន អំពីរឿងកូនប្រុសច្បង










ដោយ ៖ គន្ធា


Tags: Sovathmonivann