CamNews

សំណើច 

សំណើច រឿង៖ ថ្វីមាត់

ឪពុកម្នាក់និយាយជាមួយកូន
ឪ- កូនឯងល្មមរកគូស្រករហើយ ឪពុកបានរកឃើញនារីម្នាក់ដែលសាកសមនឹងឯងហើយ ។
ក- កូនមិនទាន់ចង់រៀបការទេ រឿងខ្ញុំខ្ញុំគិតខ្លួនឯងបានហើយ ពុកមិនចាំបាច់រវល់ទេ។
ឪ- អឺ ពុកក៏មិនហ៊ានបង្ខំឯងដែល ប៉ុន្តែឯងគិតមើលសិនទៅនាងជាកូនស្រីរបស់លោក ប៊ីហ្គេតណា?
ក- អញ្ចឹងស្រេចតែពុកទៅ។
ឪពុកទៅចូលស្តីកូនស្រីលោក ប៊ីហ្គេត
ឪ- លោកខ្ញុំរកកូនប្រសារអោយលោកបានហើយ


ប- កូនខ្ញុំនៅក្មេងណាស់ ហើយនៅរៀនផង ខ្ញុំមិនទាន់អោយនាងមានប្តីទេ។
ឪ- លោកគិតមើលសិនទៅ កូនប្រុសគឺជាអនុប្រធាន World Bank ណា។
ប- អញ្ចឹងចាំខ្ញុំគិតមើលសិន។
គាត់ទៅជួបជាមួយប្រធាន World Bank ហើយនិយាយថា
ឪ- ខ្ញុំគិតថាការិយាល័យរបស់លោកគួរតែជ្រើសរើសបុគ្គលិកបន្ថែមហើយ
w- អូ! អត់ទេបុគ្គលិករបស់ខ្ញុំច្រើនគ្រប់គ្រាន់ហើយ
ឪ- លោកគិតគិតសិនទៅគេជាកូនប្រសារលោកប៊ីហ្គេណា
ឪ- ពិតជាគ្មានបញ្ហាទេមែនទេ?

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke