CamNews

ថេបប្ល៊ែត 

ថេប្លេត Acer Iconia Tab 7 A1-713 សម្រាប់អ្នកមានចំណូលល្មម

Iconia Tab 7 A1-713 សមស្របសម្រាប់អ្នកដែលមានប្រាក់ចំណូលល្មមចាយ និងត្រូវការ ថេប្លេត
១គ្រឿង ដែលអាចឆ្លើយតបទៅនឹងតម្រូវការកម្រិតមូលដ្ឋានរបស់ខ្លួន។

Acer Iconia Tab 7 ជា ថេប្លេត មានរចនាបែបបុរាណ តូចល្មម ងាយនឹងយកទៅតាមខ្លួន។ ថេប្លេត
នេះ មានភាពមាំមួន ងាយកាន់ជាប់នឹងដៃ ដោយមានទម្ងន់ជិត ៣០០ក្រាម។ គម្របរបស់រន្ធដាក់
អង្គចងចាំ និងស៊ីម ធ្វើអំពីជ័រ ស្ថិតនៅផ្នែកខាងលើរបស់ខ្នង ជិតកាមេរ៉ា ហើយវាអាចដោះចេញ
បាន។

ផ្នែកខាងមុខ ត្រូវបានគ្របដោយស្រទាប់កញ្ចក់ ១ជាន់យ៉ាងរឹង ហើយអាចទប់ទល់នឹងការប៉ះ
ទង្គិចបានយ៉ាងល្អ។ នៅផ្នែកខាងលើ (ក្បាលថេប្លេត) របស់អេក្រង់ គឺឡូហ្គូ Acer កាមេរ៉ាមុខ
0,3-megapixel  រួមនិងភ្លើងសញ្ញាតូច ១ ដែលវានឹងភ្លឺឡើង នៅពេលបញ្ចូលថាមពលថ្ម ឬមាន
ដំណឹងថ្មី។ កាមេរ៉ាក្រោយរបស់ ថេប្លេតនេះ ត្រឹមតែ 2-megapixel ។

ដើម្បីកាត់បន្ថយការចំណាយក្នុងការផលិត ក្រុមហ៊ុន Acer បានបំពាក់ឱ្យ Iconia Tab 7 នូវប្រព័ន្ធ
ដំណើរការ របស់ MediaTek MT8382 Cortex-A7 4-core 1,3 GHz, RAM 1GB, GPU Mali 400
MP។ Iconia Tab 7 ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android 4.2 អាចដំឡើងទៅ Android 4.4។ ថេប្លេត
ដែលមានអេក្រង់ 7 អ៊ិន្ឈ៍នេះ ប្រើថ្មដែលមានថាមពល 3.400mAh។

ដោយមានគ្រឿងម៉ាស៊ីនដូចខាងលើនេះ Iconia Tab 7 មានសមត្ថភាពដំណើរការយ៉ាងរលូន។
Iconia Tab 7 ត្រូវបានគេដាក់លក់ ក្នុងតម្លៃប្រហែល ២០០អឺរ៉ូ (ប្រមាណជា ២៤៨ដុល្លារអាមេរិក)៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NDTV/ACER


Tags: Acer Iconia A1-713 ថេប្លេត