CamNews

ថេបប្ល៊ែត 

Android ឈ្នះ iOS ដាច់​នៅ​ក្នុង​ត្រីមាសទី​២ លើ​ទី​ផ្សារ Tablet

ការលក់ Tablet នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១៣ បានកើនឡើងដល់ ៥១,៧លានគ្រឿង បើ
ធៀបនឹងឆ្នាំ មុនកើនឡើង ៤៣ភាគរយ។

កាលពីត្រីមាសទី២ឆ្នាំ ២០១២ ការលក់ Tablet មានចំនួន ៣៦,១លានគ្រឿង ដោយឡែកនៅ
ឆ្នាំនេះ បានកើនឡើងដល់ ៥១,៧លានគ្រឿង ដែលកើនឡើងជិត ៥០ភាគរយ ដោយនៅក្នុង
នោះ Android ក្ដោបទីផ្សារបាន ៦៧ភាគរយ ចំណែក iOS បាន ២៨,៣ភាគរយ រីឯ Windows
វិញ មានត្រឹមតែ ៤,៥ភាគរយប៉ុណ្ណោះ។

ក្រុមស្រាវជ្រាវ Strategy Analytics បាននិយាយថា Android ត្រូវបានក្រុមហ៊ុន Google ផ្ដល់
ជួនឥតគិតថ្លៃ ចំពោះក្រុមហ៊ុន ណាដែលចង់បាន Android ទៅប្រើជាមួយនឹង Tablet របស់
ខ្លួន ហើយ Tablet ដែលលក់ដាច់ជាងគេគឺ Samsung។

ក្រុមអ្នកវិភាគបានលើកឡើងថា រហូតដល់ឆ្នាំ ២០១៧ ការលក់ Tablet នឹងបន្តកើនឡើងខ្ពស់
ចំណែកទីផ្សារកុំព្យូទ័រ វិញអាចថយចុះបន្តិច៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Android wins iOS 2nd quarter market Tablet hightech