CamNews

សម្រស់ 

ភាពស៊ិចស៊ី អាចធើ្វជាឈ្នាន់ សម្រាប់មុខរបរមួយទៀតមែនទេ?

 
យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ សហរដ្ឋអាមេរិក បានបង្ហាញកាលពី
ពេលថ្មីៗនេះថា ការបង្កើតភាពស៊ិចស៊ីរបស់មនុស្ស ក្នុងជំនួញអ្វីមួយ គឺប្រាកដណាស់ថា
នឹងអាច ទទួលបានជោគជ័យក្នុងមុខរបរនោះ ជាមិនខាន។



លោក Bigniew Lindner សាស្រ្ដាចារ្យសាកលវិទ្យាល័យរដ្ឋ New York បាននិយាយថា
​ក្រុមហ៊ុន ឬសហគ្រាស ក៏ដូចការធើ្វជាអាជីវកម្មណា ដែលហ៊ានជួលមនុស្ស ជាពិសេស
ស្រីៗ ដែលមានសម្រស់ ស្រស់ស្អាត ក្រុមហ៊ុន ឬការធើ្វជាអាជីវកម្មនោះ តែងតែទទួល
បានជោយជ័យ យ៉ាងហោចណាស់ក៏ ៥៤ភាគរយមុនគេដែរ។

លោកបញ្ចាក់ថា ការជួលនារីស្រស់ស្អាត ដែលមានភាពស៊ិចស៊ី (បង្កើនការទាក់ទាញ)
មកបំរើ ឬធើ្វការ វាជាកត្ដាដ៏សំខាន់មួយ ដែលអាចទាក់ទាញដល់អតិថិជន អោយចូល
មកប្រើប្រាស់ ឬយ៉ាងហោចណាស់ ក៏អាចអោយអតិថិជនទាំងនោះចង់មើល ដឹង ឃើញ
និងចង់សាកផងដែរ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ឬអាជីវកម្មដែលជួលនារីៗ ដែលស៊ិចស៊ី ដែលអាចជាឈ្នាន់
ក្នុងការរកស៊ី មានដូចជា ការតាំងពិពរណ៍លក់រថយន្ដ ការថតផ្សាយនូវពាណិជ្ជកម្មផ្សេងៗ
ឬ រហូតដល់ហាងលក់កាហ្វេជាដើម៕



 

 

ដោយ៖ នារី
ប្រភព៖ research


Tags: lifestyle living sex help to be good job research