CamNews

តារា 

អីុណូ ហួសចិត្តនឹងព័ត៌មាន​ថា ផលិត​កម្ម​លែង​ខ្វាយ​ខ្វល់ និង​ត្រៀម​មាន​វិធាន​ការណ៍​ក្ដៅ

ភ្នំពេញ៖ បន្ទាប់ពីមានគេហទំព័រក្នុងស្រុកមួយ បានធ្វើការចុះផ្សាយ ដោយវាយប្រហារខ្លាំងៗ ទៅលើតារាចម្រៀង របស់ផលិតកម្ម សាន់ដេ លោក អីុណូ ដោយក្នុងអត្ថបទបានសរសេរថា តារាចម្រៀង អ៊ីណូ ត្រូវបានផលិតកម្មលែង ខ្ចីរវី រវល់ខ្វាយខ្វល់ ព្រោះតែលោកមិនដែលចូលមក ក្នុងក្រុមហ៊ុន ពោលគិតតែដើរច្រៀងលក់សំបុត្រតាមខេត្តឲ្យ ផលិតផលនានា យកលុយដាក់ក្នុងហោប៉ៅខ្លួនឯង មិនគោរពបទបញ្ជាផ្ទៃក្នុង របស់ក្រុមហ៊ុន ហើយក្រុមហ៊ុនអាច នឹងមានវិធានការក្ដៅ ចំពោះលោករួចមក បានធ្វើឲ្យតារារូបនេះ ក្ដៅចុងច្រមុះ ហួសចិត្តនឹងពព័ត៌មានខាងលើ និង យល់ជាព័ត៌មានបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ លោកពេលកំពុងល្បី។

ម្ចាស់បទ«បែកអូន៥ខែ អូនស្អាតជាងមុន» លោក អ៊ីណូ បានសម្ដែងការហួសចិត្ត និងគិតថា ជាព័ត៌មានបំផ្លើសគ្មានការពិត ខណៈដែលម្ចាស់ផលិតកម្ម និងរូបលោកផ្ទាល់ ពុំដែលមានបញ្ហាល្អក់កករ នឹងគ្នាសោះឡើយ។ មិនត្រឹមតែគ្មានបញ្ហាជាមួយគ្នានោះទេ បច្ចុប្បន្នផលិតកម្ម បានបន្ថែមបទចម្រៀង ឲ្យលោកច្រៀងជាបន្តបន្ទាប់ ដោយបានចេញថតជាហូរហែ គ្មានពេលសម្រាក ជាពិសេសអាល់ប៊ុមថ្មី «ក្បាច់គុនមនុស្សចិត្តស្មោះ» ដែលជាអាល់ប៊ុម មានការនិពន្ធ ទំនុកភ្លេងគ្រប់យ៉ាង គឺជាការនិពន្ធថ្មី ដល់ទៅ៧០% មិនមានការចម្លង ពីបរទេស ។

លោក អ៊ីណូ និយាយ« ខ្ញុំហួសចិត្តតែម្ដងបង..! ពេលឃើញព័ត៌មាននេះ មិនដឹងជាគេបានរឿងនេះមកពីណាទេ ចេះតែផ្សាយហើយ..! ខ្ញុំនៅតាមខេត្តអត់បានដឹងផង តែបានម្ចាស់ផលិតកម្ម បងស្រេង (លោក ឡាយ សុខចំរើន) ប្រាប់តើ ទើបដឹង..! ។ ខ្ញុំនឹងផលិតកម្ម មិនដែលមានរឿងអ្វីជាមួយគ្នាទេ មានតែផលិតកម្មពេញចិត្ត..! និយាយរឿងនេះជាមួយខ្ញុំម្ដេចនឹងត្រូវ..! បើនិយាយជាមួយអ្នកផ្សេងទើបត្រូវ..! »។

លោក អ៊ីណូ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នលោកកំពុងតែ មានភាពកក់ក្ដៅ ជាមួយនឹងផលិតកម្ម ព្រោះផលិតកម្ម បានផ្ដល់បទ ចម្រៀងឲ្យលោក មួយវ៉ុលតែម្នាក់ឯងជាពិសេសតែម្ដង ផ្ទុយស្រឡះពីព័ត៌មានខាងលើ ដែលថា លោកមិនគោរពបទបញ្ជាផ្ទៃក្នុង របស់ក្រុមហ៊ុនហើយគិតតែច្រៀងតាមខេត្ត រកលុយដាក់ក្នុងហោប៉ៅខ្លួនឯង។ អ៊ីណូ បន្ថែមថា ចំពោះការងារខាងក្រៅ គឺលោកមិនឲ្យមានភាពល្អក់កករ ជាមួយក្រុមហ៊ុនឡើយ ។

អ្វីដែលលោក កាន់តែមិនអាចទទួលយកបាននោះ គឺនៅត្រង់ថា ផលិតកម្មប្រុងចាត់វិធានការណ៍ក្ដៅ ចំពោះលោក ធ្វើឲ្យអ៊ីណូ ចោទជាសំណួរថា តើវិធានការណ៍ក្ដៅរឿងអ្វី? លោកធ្វីអ្វីខុស? លោកសូមច្រានចោល ការលើកឡើងនេះទាំងស្រុង ពោលពេលធ្វើអ្វីមួយ តែងតែមានការអនុញ្ញាត និងមានការពិភាក្សា ជាមួយក្រុមហ៊ុនច្បាស់លាស់ ទើបអាចធ្វើបាន គឺមិនអាចរំលង ជាដាច់ខាត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh