CamNews

តារា 

ពេជ្រ សេរីរ័ត្ន បង្ហាញតម្រុយ គ្រងតំណែងក្នុងកម្មវិធីថ្មី នៅ MyTV

ភ្នំពេញ៖ អតីតពិធិការិនី ធ្លាប់មានប្រជាប្រិយភាពលេចធ្លោខ្លាំង ពេជ្រ សេរីរ័ត្ន ថ្មីៗនេះ មានព័ត៌ មានលេចឮថា នាងកំពុងតែ ត្រៀមបង្ហាញខ្លួន វិលត្រឡប់មក រកសង្វៀនសិល្បៈវិញ ដោយនាង នឹងជ្រកក្រោម ដំបូលស្ថានីយទូរទស្សន៍ MyTV ។

បើតាមប្រភពពីបុគ្គលិក បម្រើការងារ នៅស្ថានីយទូរទស្សន៍ MyTV បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹង ក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ ថានៅក្នុងពេលឆាប់ៗដ៏ខ្លី ខាងនេះ ស្ថានីយទូរទស្សន៍ នឹងបង្ហាញមាន ពិធីការិនីថ្មីមួយដួង ដែលធ្លាប់មានប្រជាប្រិយភាព និងបទ ពិសោធន៍ ជាច្រើនឆ្នាំ ក្នុងអាជីពនេះស្រាប់ គឺ អ្នកនាង ពេជ្រ សេរីរ័ត្ន ចូលបម្រើ ការងារដោយ ពេលនេះ ខាងអ្នកដឹកនាំ បានត្រៀមកម្មវិធីថ្មីៗ មួយចំនួន សម្រាប់នាង រួចរាល់ហើយ នៅចាំតែ ពេលវេលាល្អ គឺចាប់ផ្តើមដំណើការតែម្តង ។

ប្រភពបានប្រាប់ឲ្យដឹងទៀតថា ការត្រៀមខ្លួន ចូល MyTV របស់ ពេជ្រ សេរីរ័ត្ន មិនបានឆ្លងកាត់ ការធ្វើតេស្ត សមត្ថភាពអ្វីច្រើន ដូចពិធីការិនី ផ្សេងឡើយ ពោលគឺនាងត្រូវបាន អ្នកដឹកនាំ ចាត់ ទុកថា ជាតារាស្រីមួយរូប មានបទពិសោធន៍ស្រាប់ទៅ លើជំនាញមួយនេះ ។ ម្យ៉ាងទៀត ប្អូនស្រី របស់នាង ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់គឺនាង ពេជ្រ សូលីដា ហៅ ជីជី ក៏ជួយ ជ្រោម ជ្រែងបងស្រីមិនតិចដែរ ក្នុងការឆក់តំណែង នៅទូរទស្សន៍ មួយនេះ។

បើទោះបីជា មានការលើកឡើងបែបនេះក្តី សម្រាប់ព័ត៌មានលេចឮថា អតីតពិធីការិនី មាន ប្រជាប្រិយភាព ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ពេជ្រ សេរីរ័ត្ន ត្រៀមនឹងបង្ហាញខ្លួនជាថ្មី លើវិថីសិល្បៈ ដោយជ្រកក្រោមដំបូលស្ថានីយទូរទស្សន៍ My TV នៅមិនទាន់ដឹងថា ជាការពិត ឬយ៉ាងណា ទេ ព្រោះថា នេះមិនមែនជាលើកទី១ទេ ដែលមានព័ត៌មានថា នាងវិលមក រកឆ្នាំង ចាស់ សាងប្រជាប្រិយភាពជាថ្មីនោះ ។ នាងហាក់មិនទាន់ ច្បាស់នៅឡើយ ដោយម្តងនាង បង្ហាញខ្លួន ក្នុងសិល្បៈ ម្តងប្រកាសថាដកខ្លួនពីសិល្បៈ ហាក់នៅមានចិត្តរេ មិនទៀងនោះឡើយ ។

ទាក់ទងនឹងការបង្ហាញ តម្រុយវិលមករកសិល្បៈ របស់ ពេជ្រ សេរីរ័ត្ន នេះ គេហទំព័រ Looking TODAY មិនអាចទាក់ទង ឲ្យនាងបកស្រាយបានទេ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤នេះ ។ ដូច្នេះចង់ដឹងថា ការលេចឮព័ត៌មាននេះ ជាការពិតឬយ៉ាងណានោះ មានតែរង់ចាំអ៊ុតមើល ទាំង អស់គ្នាថា នាងបង្ហាញខ្លួន នៅក្នុងកម្មវិធីថ្មីរបស់ My TV ក្នុងពេលឆាប់ៗដូចការ លើក ឡើងមែន ឬយ៉ាងណា ?

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actress pech sereyroth khmer star mytv